អតីតបេក្ខជន The Voice ម៉ុង វិមាន ចេញខែកូនយ៉ាងធំដុំ

0

កាលពីថ្ងៃទី២៥ មករា ឆ្នាំ២០២៣ តារាចម្រៀង លោក ម៉ុង វិមាន ដែលគេស្គាល់ថា គឺជាអតីតបេក្ខជន The Voice Cambodia ក្នុងរដូវកាលទី១ បានរៀវចំពិធីចេញខែកូនប្រុសយ៉ាងអធឹកអធម ដោយបានអញ្ជើញភ្ញៀវកិត្តិយស និង តារាសិល្បៈយ៉ាងច្រើនកុះករចូលរួម។ នេះគឺជាពិធីធំដុំមួយ ដែលលោកបានរៀបចំឡើង បន្ទាប់ពីបានសាងស្នេហ៍ជាភរិយា ដែលជាតារាអនឡាញ ដែលមានសម្រស់ផូរផង់មួយរូប។

លោក ម៉ុង វិមាន និយាយថា ដោយសារតែលោកខានមានកម្មវិធីធំដុំយូរ ទើបលោកសម្រេចចិត្តជ្រើសយកថ្ងៃចេញខែរបស់កូនប្រុស ដើម្បីជួបជុំអ្នករាប់អាន ហើយលោក និង ភរិយា ក៏រំភើបចិត្តណាស់ដែរ ដែលបានរៀបចំអញ្ជើញភ្ញៀវចំនួន៤០តុ ហើយត្រូវបានភ្ញៀវកិត្តិយសអញ្ជើញចូលរួមស្ទើរគ្មានអវត្តមាន។ ក្នុងពិធីចេញខែនេះផងដែរ ក៏លោកធ្វើឡើងក្នុងបំណងបង្ហាញមុខភរិយាអោយមហាជនបានស្គាល់ផងដែរ។ ជាមួយគ្នានោះ លោកក៏បានប្រកាសថា នឹងចូលស៊ប់ក្នុងសិល្បៈសារជាថ្មី និង ត្រៀមបញ្ចេញបទចម្រៀងថ្មីៗ ដែលតាមគម្រោងគឺលោក Eno ជាអ្នកនិពន្ធអោយ និង ត្រៀមចាប់ដៃគូជាមួយតារាខ្លះ ដើម្បីបង្អួតស្នាដៃ ក្នុងវិស័យចម្រៀងផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here