មកដល់ស្រុកប៉ុន្មានសប្ដាហ៍ ពេជ្រ វត្តីសារ៉ាវឌី ត្រឡប់ទៅប្រទេសថៃវិញបំពេញបេសកកម្មមួយ

0

miss Grand ពេជ្រ វត្តីសារ៉ាឌ្ឍី បាន មកដល់កម្ពុជាមួយរយៈខ្លីដោយ បានជួបជុំមិត្តភក្តិ និងហ្វេនៗ ដែលបានបែកគ្នាយូរថ្ងៃ ក្រោយពេលប្រឡងចប់។ នាងមិនត្រឹមតែមានហ្វេន នៅកម្ពុជាដ៍ច្រើនលើសលុបនោះទេ សូម្បីតែហ្វេននៅប្រទេសថៃក៍ចូលចិត្តនាង ហើយពេញចិត្ត និងខ្លះជូនកាដូ អោយនាងជាក្នុងការលើកទឹកចិត្ត។ នេះចាត់ទុកថា យើង មានសំណាងដែលបវរកញ្ញាកម្ពុជាយើងលេចធ្លោ។

ពេជ្រ វត្តីមកថតរឿងនៅប្រទេសថៃ​​ឡេីងវិញបន្ទាប់ពីឈប់សម្រាករយៈខ្លី ។ ការមកដល់នេះ ហ្វេនៗ លាន់មាត់ថារូបរាងល្អបំផុតហេីយ​ និស្ស័យ​ល្អ​ណាស់​ គ្រប់គ្នានៅប្រទេសថៃរីករាយជាមួយការត្រឡប់មកវិញ​របស់កូនស្រី​ ពិតៗណាស់​ សួយ​ម៉ាកម៉ាក។ ពេជ្រ វត្តីបាន បង្ហាញនូវសកម្មភាពយ៉ាង មមាញឹកនៅក្នុងប្រទេសថៃ និង ប្រទេសមួយចំនួន នៃអាស៊ាន។ តាំងពីជាប់ក្នុងកំពូលនារីទាំង១០ នៃកម្មវិធី ឃើញថានាង ត្រូវបានហក់ឡើងទីផ្សារខ្លាំងក្នុងវិស័យបវរកញ្ញានេះ។ មិនត្រឹមតែថតស្បតនានានៅប្រទេសថៃ តែនាងក៍មានសំណាង ថតរឿងអោយផលិតករថៃ ដោយទទួលបានប្រាក់កម្រៃ មិនតិចនោះទេ។

នេះដោយសារតែនាង ចេះប្រើប្រាស់ភាសាថៃ បានល្អនេះហើយ រិតតែរុញអោយនាងកាន់តែមានយីអ៊ុន។ វត្តីក៍ត្រូវបានលោកហ្វៃ សំអាងជ្រើសរើសអោយ ថតរឿងបុរាណ ដែលជាស្នាដៃ របស់លោកហើយរិតតែ បង្ហាញនូវតម្រុយមានការរីកចម្រើន នៅក្នុងវិស័យសម្តែង។

LEAVE A REPLY

Please enter your comment!
Please enter your name here