ប៉ូគីមថេង សុតធីតា នៅមានមហិច្ចតាដណ្ដើមមកុដ Miss Supranational Cambodia 2023

0

អតីតMiss Grand Cambodia 2020 និងម្ចាស់ពាន ប្រជាប្រិយភាព លើឆាកអន្តរជាតិ នាង ប៉ូគីម ថេងសុតធីតា បានប្រកាសប្រកួតកម្មវិធីមួយទៀត ដែលជាកម្មវិធីធំលំដាប់មួយ លំដាប់ពិភពលោកMiss Supranational ។ អ្វីដែលរំជើបរំជួលពេលនេះ អតីតបវរកញ្ញា កម្ពុជា ដ៏ពូកែនាង សុតធីតា ប៉ូគីមថេង បានចូលរួមប្រកួតដាកពាក្យប្រកួតដែរ។ ម្ល៉ោះហើយគ្រប់គ្នាភ្ញាក់ផ្អើលហើយ រំពឹងថានាងអាចឈ្នះមកុដ ហើយក្លាយជាបេក្ខភាព ខ្លាំងលើឆាកអន្តរជាតិម្តងទៀត។

គេដឹងថា បន្ទាប់ពីកម្មវិធី ចក្រវាឡ និង Miss Grand គឺការប្រកួត Miss Supranational នេះឯងជាកម្មវិធីធំទាក់ទាញ ប្រជាពលរដ្ឋនានា នៅជុំវិញពិភពលោក ក្នុងការតាមដាន ទស្សនា។ មូលហេតុនេះហើយទើប ធ្វើអោយបេក្ខភាពនីមួយៗ សុទ្ឋតែរើស យ៉ាងផ្ចិតផ្ចង់មិនចាញ់កម្មវិធី២ខាងលើនោះទេ។ ការប្រកាសខ្លួន របស់ម្ចាស់មកុដ សុតធីតា ឃើញថា មានការអបអរ ហើយសុទ្ឋតែយល់ថា នាងសម បំផុតបើបានមកុដ ហើយចេញទៅក្រៅប្រកួត។ អ្នកខ្លះហ៊ានទាំងទាយ ថាធីតា អាចចូលថប ៥នាក់ចុងក្រោយក៍ថាបាន នាងមានទាំងសម្រស់ភាព ឆ្លាតវៃ ចំណេះដឹង និងបទពិសោធន៍ផ្នែកបវរកញ្ញា ពេញខ្លួន។

គួរបញ្ជាក់ថា ម្ចាស់មកុដ Miss Supranational Cambodia 2022 ជាកញ្ញា អុិន លក្ខិណា ដោយនាងមិនបានទទួលជោគជ័យ លើឆាកអន្តរជាតិនោះឡើយ។ នេះជាក្តីសង្ឃឹមមួយទៀត ក្នុងកម្មវិធីខាងលើ ហើយសុតធីតា ក៍រំពឹងថា នាងនឹងបើកឆាកមួយនេះនាំលាភអោយកម្ពុជានាពេលខាងមុខជាក់ជាមិនខាន។

LEAVE A REPLY

Please enter your comment!
Please enter your name here