លី ច័ន្ទសីហា ធ្វើខួបកំណើតអោយកូនស្រី

0

បើទោះរវល់យ៉ាងណាក្ដី ក៏អតីតតារាសម្ដែង អ្នកនាង លី ច័ន្ទសីហា និង ស្វាមីក្រោយ នៅតែប្រារព្ធពិធីខួបកំណើតកូនស្រីក្នុងវ័យ៥ឆ្នាំដឍុចសព្វដង នៅភោជនីយដ្ឋាន House of Diming ដែលស្ថិតនៅទល់មុខក្រសួងកសិកម្ម។ យ៉ាងណាមិញ នៅក្នុងពិធីនោះ អ្នកនាង អញ្ជើញតែអ្នកជិតប៉ុណ្ណោះ ដោយសារតែអ្នកនាង និង លោកឪពុក មិនចង់រំខានភ្ញៀវ ហើយក៏ទើបតែមានកម្មវិធីធំដុំ។ លោក លី សុជន ជាឪពុក ក៏បានអញ្ជើញអ្នកសិល្បៈជិតស្និទ្ធិខ្លះៗអោយចូលរួមផងដែរ។ លោក លី សុជន ក៏បាននាំចៅស្រី ទៅសំពះសុំពរជ័យពីព្រះសង្ឃដល់ទីអារ៉ាមមួយមុនជប់លៀង កាលពីល្ងាច ថ្ងៃទី៩ មករា ឆ្នាំ២០២៣ផងដែរ ដើម្បីបង្រៀនអោយនាងតូច ចេះស្គាល់បុណ្យទានតាំងពីវ័យក្មេង និង អោយព្រះសង្ឃប្រោះព្រំពរជ័យ៕

LEAVE A REPLY

Please enter your comment!
Please enter your name here