អ្នកគាំទ្រថា ថុល សុភិទិ នៅមិនទាន់ត្រៀមខ្លួនជាតារាល្បី

0

តារាចម្រៀង ហង្សមាស និង ជាអ្នកលេងម៉ូដសាក់លោក ថុល សុភិទិ ដែលត្រូវគេស្គាល់ថាជាកូនមន្រ្ដីធំ ផ្កាយ២នោះលោកច្រើនតែនិយាយបែបត្រង់ៗ រហូតមានពាក្យពេជ្រន៍ខ្លះត្រូវ បានគេចាត់ទុកថា មិនសមរម្យឬមិន សាកសមជា ”តារា”ទៀតផង។ តាំងពី ភិទិ ល្បីក្រោយ ច្រៀង Cover បទ ”មិនអាចឃាត់ទេ” មកគេកត់សម្គាល់ថា រយៈ ពេល ខ្លីនេសោះអ្នកចម្រៀងរូបនេះបានធ្វើ ឲ្យភ្លាត់ស្នៀតដល់ទៅ២ដងក្នុងនោះគឺកាលពីខែ មុននៅលើឆាកតន្រ្ដី ដែលមានFan ជាច្រើននៅចំពោះមុខលោកបានលេងសើចទៅកាន់មិត្តរួមអាជីពគឺលោកស៊ឹម ច័ន្ទពន្លឺដោយ និយាយ ថាតារារូបនេះស្រលាញ់ប្រុសធ្វើឲ្យលោកពន្លឺស្រឡាំងកាំងតែម្ដងព្រោះដាក់ចំៗពេក។

យ៉ាងណាគេកត់សម្គាល់ថានៅមានសកម្មភាពមួយចំនួនទៀតដែលគេឃើញថុល សុ ភិទិ មើលទៅហាក់ នៅមិន ទាន់ត្រៀមខ្លួនក្នុងការធ្វើជាតារាល្បីឡើយ ក្នុងនោះដូចជា ការ បង្ហា ញភាពស្និតស្នេហ៍ជាមួយនាងពេជ្រ សូលីកា ខ្លាំងពេកមុនពេលប្រលងចម្រៀង Cambo dian Idol វគ្គផ្ដាច់ព្រ័ត្រ ធ្វើឲ្យរបូតពានដោយលោកម៉ៃ សុគន្ធ ថាពី តួ ឯកក្លាយទៅជាតួរងខណៈ ដែលថ្មីៗ នេះលោកភិទិក៏កាន់តែបញ្ចេញភាពផ្អែមល្ហែមស្នេហ៍ជាមួយអ្នកមេម៉ាយ សាច់ សាច់សខ្ចីម្នាក់ទៀតគឺនាង ឡុង ម៉ានីន ផងដែររហូតមានការលើកឡើងថាតារាលេងម៉ូដសាក់រូបនេះឆ្វាក់រក តែអ្នកមេម៉ាយទៀតផង។ប៉ុន្ដែអ្នកមេម៉ាយដែលទុកចិត្តភិទិ គឺសុទ្ធតែជាមេម៉ាយ ដែល មានសម្រស់មិនចាញ់ ក្រមុំ ឡើយហេតុនេះហើយបានជាធ្វើឲ្យកូនលោកផ្កាយ២ មើលរំលងក្រមុំៗបែបនេះ។

សុភិទិទោះជាខកខានលើកពានCambodian Idol  រដូវកាលទី៤ក្ដី ប៉ុន្ដែលោកនៅតែក្លាយជាតារាហង្សមាសហើយពេលនេះក្លាយជាដៃគូថ្មីរបស់នាងពេជ្រ សូ លីកា ទៀតផង។ជុំវិញការនិយាយ មិនសូវប្រ យ័ត្នរបស់ ភិទិ នេះអ្នកជំនាញសិល្បៈលើកឡើងថាទាល់តែតារារូបនេះមានទីប្រឹក្សារផ្ទាល់ខ្លួនទើបមិនអាច ភ្លាត់ស្នៀតជាលើកទី៣៕