K01 ជះលុយជាង២ម៉ឺនដុល្លារ បើកការប្រកួតបាល់ទាត់

0


មិនខុសពីការលើកឡើង ដែលលោកតែងតែនិយាយថានឹងជួយលើកមុខស្រុកកំណើត ក្រោយពេលជោគជ័យ ពេលនេះលោក K01 និង ភរិយា បានចំណាយធនធានរៀបចំអោយមានការប្រកួតបាល់ទាត់ នៅស្រុកកំណើតទៀតហើយ បន្ទាប់ពីលោក និង ភរិយា តែងតែបរិច្ចាគ និង ចូលរួមជួយជាហូរហែរ ដើម្បីអោយមានសមិទ្ធផលថ្មីៗនោះ។ លោកនឹងបានចំណាយថវិកាយ៉ាងហោចជាង២ម៉ឺនដុល្លារ បង្កើតអោយមានប្រកួតនេះឡើង ដោយការប្រកួតបាល់ទាត់ដណ្ដើមពានK01 នេះ ត្រូវបានប្រកាសធ្វើឡើងនៅស្រុកកំណើតរបស់លោកតែម្ដង គឺនៅស្រុកជលគីរី ខេត្តកំពង់ឆ្នាំង ដោយការប្រកួតនេះ ចាប់ផ្ដើមបើកប្រកួតនៅព្រឹកថ្ងៃទី៣០ ធ្នូ និង បញ្ចប់នៅថ្ងៃទី១ មករា ក្នុងឆ្នាំ២០២៣។ លោក K01 និងភរិយា នឹងបង្ហាញខ្លួនបើកសម្ពោធ ជាមួយថ្នាក់ដឹកនាំសំខាន់ៗប្រចាំស្រុកជលគីរី និង ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី៣០ ធ្នូ ដោយមានតារាល្បីៗ និងអ្នកសារព័ត៌មានស្ទើរគ្រប់ស្ថាប័នចូលរួម ហើយនៅថ្ងៃទី១មករា លោក ក៏នឹងបង្ហាញវត្តមានប្រគល់ពាន និង បិទការប្រកួតដោយផ្ទាល់ផងដែរ។

លោកថា នេះគឺជាការចូលរួមបំផុសវិស័យកីឡានៅលើទឹកដីកំណើត ហើយលោកក៏មានមោទនភាពផងដែរ ដែលមានឱកាសរៀបចំការប្រកួតនេះឡើង ដើម្បីលើកមុខស្រុកកំណើត ដែលធ្លាប់តែកម្សត់កម្រ។ សិល្បករល្បីៗច្រើនណាស់ រួមមានអ្នកនាងប៉េងប៉ោង នាយតាក់ស៊ី លោកម៉ាដូណា និង អ្នកនាង ឆ័យលី ដាឡែន ក៏នឹងបង្ហាញខ្លួនទៅលើកទឹកចិត្តកីឡាករនៅក្នុងការប្រកួតនោះផងដែរ ជាពិសេសថ្ងៃបើកសម្ពោធតែម្ដង។

LEAVE A REPLY

Please enter your comment!
Please enter your name here