ឆ្លងកាត់2រដូវកាលទោះកូនក្រុមមិនទាន់ទទួលបានជោគជ័យ សុគន្ធ នីសា នៅតែមានក្រេឌីតល្អ ក្នុងនាមជាគណៈកម្មការ

0


គ្រូបង្វឹក សុគន្ធ នីសា បានក្លាយជាគ្រូដែលត្រូវចិត្តមហាជន ព្រោះនរដូវកាលទី៣នេះនិសា ទទួលបានឱកាសសរសើរច្រើនពីមជ្ឈដ្ឋានមហាជន ព្រោះការ វិភាគពីទឹកដមសំឡេង របស់បេក្ខជន នៃតារាស្រគត់ស្រគំរូបនេះឃើញថាធ្វើបានល្អ។ ទោះជាអ្នកនាងមិនអាចធ្វើអោយកូនក្រុមលើកពាន តែអ្នកនាងនៅតែធ្វើអោយទស្សនិកជន និងក្រុមការងារលើកសរសើរមិនដាច់ពីមាត់ថាសមជាអ្នកសិល្បៈសម្បូរបទពិសោធន៍។

សុគន្ធ នីសា បានវិលមកអង្គុយកៅអីជា Coach កម្មវិធីThe Voice Kids Cambodia រដូវកាលទី៣ ក្រោយ នាងបាត់មុខរនាដូវកាលទី២ ដែលជំនួសដោយសួស វីសា ។ ប៉ុន្ដែ នីសា ដែលរំពឹងថានឹងនាំកូនក្រុមរបស់ ខ្លួន លើក ពាននៅរដូវកាលនេះ បន្ទាប់ពីមិនបានសម្រេច នៅ រដូវកាលទី១នោះ ឥឡូវនិសា នៅតែមិនទាន់អាច ធ្វើបាន ដដែល។យ៉ាងណានាងបានសម្ដែង ការសាទរដែលលោកហ្សូណូ បាននាំកូនក្រុមខ្លួនលើកពាន បានដូចបំណងកាល ពីថ្ងៃទី២៤ ធ្នូ ខណៈដែលនៅរដូវកាលទី៤គេជឿរជាក់ថានិសានៅតែបន្ដអង្គុយកៅអីនេះជាបន្ដទៀតមិនខានបើទោះជាមុននេះនាងបានប្រាប់ថាចាប់ពីពេលនេះតទៅ ត្រូវគិតគូរឿងយក កូនឈប់ពន្យាពេល តទៅទៀតក្ដី ។

ចំណែកអ្នកជំនាញសិល្បៈបានលើកឡើងថានីសា នៅតែត្រូវបាន ថ្នាក់ដឹកនាំហង្សមាសពេញចិត្តហើយអាច បន្ថែមការងារថ្មីឲ្យនាងធ្វើជាCoachសម្រាប់កម្ម វិធីផ្សេង ៗទៀត ព្រោះមុននេះមានព័តមានថាថៅកែរាមពេញចិត្ត និងចង់បាននាងធ្វើជា សមាជិក របស់ខ្លួន ក្រោយពួកគេទទួលបានអតីតតារាហង្សមាសលោកដួង វីរៈសិទ្ធ ដូចបំណងនោះតែគេជឿរថាហង្សមាសនឹងមិនបណ្ដោយឲ្យនិសា ចាកចេញជាលើកទី២ឡើយ។