តារាប្រុសរាងខ្ពស់ស្រឡះ Rith Thyny បានបង្កើតរបរថ្មី ហើយលោកកាន់តែជក់ចិត្តជាមួយ ការងារនេះ។ អ្វីដែលលោក រីកមុខ ចេះបង្កើនសមត្ថភាពហើយ ជឿជាក់បំផុតដែលខ្លួនឯងអាចឈមកដល់ចំនុចទាំងនេះ។ អ្នកស្គាល់លោក មានការលើកសរសើរ ហើយមិននឹកស្មានថា បាត់មុខមួយរយៈសោះវិវត្តន៍សមត្ថភាពបែបនេះ។
តារាប្រុសរាងសង្ហាមុខកាត់ចិនហុងកុង Rith Thyny ដែលមុនៗ ស្រវាការងារសិល្បៈមានទាំងសម្តែង និងក្នុងតួនាទីជាពិធីករ បានបាត់មុខពីសិល្បៈ ហើយត្រូវបានទម្លាយអោយដឹងថា បង្កើតរបរមួយកំពុងនឹងន នាដីកំពុងរីកចម្រើន ក្រុងព្រះសីហនុ។ តារាប្រុសរូបនេះ កំពុងតែមមាញឹក និងរីកមុខជាមួយរបរថ្មីនេះហើយ ក៏រំពឹងថាអ្វីដែលខ្លួនខិតខំប្រឹងប្រែង និងទទួលបានភាពប្រសើរឡើងទៀតក្នុងការដែលខ្លួនតស៊ូ លះបង់ចាកឆ្ងាយពីភ្នំពេញ។
អតីតពិធីករ ប្រចាំទូរទស្សន៍ប៉ុស្តិ៍លេខ៣ Rith Thyny បានលើកឡើងថា សិល្បៈមិនថិតថេរនោះទេ ហើយលោកក៍ងាករកអ្វីដែលថ្មីនៅក្រៅសិល្បៈ ដើម្បីពង្រឹងសេដ្ឋកិច្ចគ្រួសារ និងចំណូលរបស់ខ្លួនអោយល្អបន្តទៀត។ សិល្បៈលោកនៅតែពេញចិត្ត និងមិនចោលនោះទេព្រោះលោក ក៍តស៊ូណាស់ដែរទម្រាំ តែមកដល់ចំនុចនេះ និងដក់ដាមដោយ អនុស្សាវរីយ៍ច្រើន។ លោកសន្យាថាមានឱកាសក៍លោកមកសម្តែង និង ចង់បង្កើតបរិយាកាសថ្មីៗ ក្នុងការងារសិល្បៈ ព្រោះសិល្បៈយើងសព្វថ្ងៃ ក៏រីកចម្រើនទៅមុខ និង ចេះសហការគ្នាល្អ។ លោកបន្តថា នេះជាការខិតខំប្រឹងប្រែងទាន់ ឱកាសហុចមកណាមួយ មិនមែនចេះតែកើតមានដូចចិត្តចង់បាននោះ។
នេះជាការលើបង្ហាញមួយ ព្រោះអ្នកសិល្បៈឥឡូវ មិនដូចពីមុននោះទេ ចេះបង្កើតមុខរបរ ទី២ ដើម្បីអោយលូតលាស់។ បែបនេះហើយតារាដែលកំពុងតែទទួលបាន ប្រជាប្រិយភាព ក៍ជាឱកាសរកថវិកាទុករកអាជីពទី២ឬ ជាការបើកអាជីវកម្មមួយថ្មីទៀតពេលសិល្បៈថមថយ មិត្តសិល្បករជាច្រើនក៏សរសើរដល់ភាពឆ្លាតវៃរបស់ លោកធានី។