កូនស្រីកែវ កល្យាណ កំពុងឡើងកូដសិល្បៈ រៀបការ ក្រោមការអបអរភ្ញៀវកិត្តិយសជិត១ពាន់នាក់

0

ដូចការបង្ហាញដំណឹង កាលពីប៉ុន្មានខែមុន អ្នកស្រី កែវ កល្យាណ បានសម្រេចចិត្តអោយ កូនស្រីដ៍ស្រស់ស្អាត កំពុងលេចធ្លោការសម្តែង អោយនាងភ្ជាប់ពាក្យ បន្ទាប់ពីក្មេងៗទាំង២ បានយល់ចិត្តគ្នានិង អោយចាស់ទុំដឹងឭ។ ជាចុងក្រោយក្តីប្រាថ្នារបស់ អ្នកម្តាយដែលជាអតីត តារាភាពយន្តល្បីឈ្មោះ រូបនេះបានមកដល់ ដោយបាន ដឹកដៃកូនស្រីច្បងមកសំពះផ្ទឹម អោយចាស់ទុំដឹងឭ ហើយជ្រកតាមម្លប់ប្រពៃណៃត្រឹមត្រូវដែល មាតាបិតាចង់បានបំផុត។

ជុំវិញ ដំណើររៀបការកូនស្រីទាំងនៅវ័យក្មេងនេះ ត្រូវបាន អ្នកស្រីកល្យាណឆ្លើយតបសំណួរថាតើអ្នកនាងកែវ កល្យាណ មានបារម្ភថាកូនស្រីកំពុងតែឡើងកូដ ភ្លាម ហើយរៀបការភ្លែត បែប នេះអាចប្រឈមធ្លាក់កូដវិញឬអត់នោះ អតីតតារាសម្ដែងទស វត្សន៍ទី៨០ និង៩០ រូបនេះថានាមិនបានគតិត ដូច្នេះ ទេ ហើយក្រោយការរួចឡាវីញ សម្រាក តែ១សប្ដាហ៍ប៉ុណ្ណោះគេនឹងវិលចូលថតភាពយន្ដ ថ្មីនៅហង្សមាស ហើយ អ្នកនាងនៅតែគាំទ្រឬនៅពីក្រោយកូនស្រីក្នុងការលេងសិល្បៈដូចមុន។ ពាក្យពេចន៍ទាំងនេះ ត្រូវបានក្រុមអ្នកគាំទ្រ និង ផលិតកររីករាយ ដោយសារ តែកែវ ឡាវីញ កូនស្រីច្បងរូបនេះ កំពុងល្បីហើយ ពូកែចូលតួសម្តែង មិនពិបាកពត់ កាត់ទៅអ្នកម្តាយតែម្តង។

សូមបញ្ជាក់ថា អ្នកនាងកែវ កល្យាណ បានត្រៀមខ្លួនរៀបការកូនស្រីនាងឈ្មោះកែវ ឡាវីញ ដែលជា តារាសម្ដែង ម្នាក់ កំពុងលេចធ្លោនោះនៅថ្ងៃទី១៥ ខែធ្នូឆ្នាំ២០២២ នេះ ហើយ។អ្នកនាង បាន អញ្ជើញភ្ញៀវទាំងឡាយ ដែល នាងបានអញ្ជើញជាច្រើនថ្ងៃនោះថាសូមកុំឲ្យភ្លេចថ្ងៃពិសេសរបស់កូនស្រីនាង ហើយការដាស់តឿនបែបនេះ ដោយ សារតែនាងបានហៅភ្ញៀវជាច្រើនថ្ងៃមុនពេក ទើបខ្លាចភ្ញៀវខ្លះមិនចាំ ហើយសង្ឃឹមថាមិនប្រកាន់បើ ខុសឆ្គងបែបណា។ មង្គលការ កូនរបស់ នាងធ្វើនៅទីតាំងនៅឈូកមាស (ខណ្ឌ សែន សុខ)ហើយទាំងរូបនាងនិងដណ្លងនាង បាន ហៅភ្ញៀវ សរុបខ្ទង់ជាង៩០តុ។ អ្នកនាង កល្យាណ មិនប្រាប់ថាកូនស្រីនាងនិងកូនប្រសារស្រលាញ់គ្នាប៉ុន្មាន ឆ្នាំទើបដឹង ដៃគ្នារៀបការនោះ ទេ ព្រោះខ្លាចនិយាយទៅខុស តែនាងថាឆ្នាំនេះឡាវីញ អាយុ២៣ឆ្នាំ ចំណែកកូនប្រសារ អ្នកនាងអាយុ២៥ឆ្នាំ ហើយជាអ្នកជំនាញខាងIT ។

នេះជាព្រឹត្តិការណ៍ក្នុង សង្គមសិល្បៈមួយទៀត ក្នុងរដូវកាលចុងឆ្នាំ២០២២នេះ ដោយសារតែ សាមីខ្លួនសុទ្ឋតែជាតារាល្បីក្នុងស្រទាប់មហាជនហើយ ក៍សង្ឃឹមថា តារាចាស់ថ្មីគ្រប់ជំនាន់ មកប៉ះគ្នា ក្នុងឈុតសម្លៀកបំពាក់ប្លែក ៗ ដើម្បី បង្កើតបរិយាកាសអោយ អ៊ូរអរ។ អ្វីដែលរីករាយ អ្នកនាងកល្យាណនៅ តែផ្តល់ឱកាសអោយកូនស្រីបន្តសិល្បៈ តាមការស្រឡាញ់។