ជា ចារ៉ានី ក្លាយជាបេក្ខភាពលេចធ្លោលើឆាក Miss International 2022 នៅប្រទេសជប៉ុន

0


បវរកញ្ញាកម្ពុជា កញ្ញា ជា ចារ៉ានី បានធ្វើដំណើរទៅកាន ប្រទេសជប៉ុន ប៉ុន្មានថ្ងៃមកហើយដើម្បីចូលរួមប្រកួត ប្រជែងកម្មវិធី ប្រឡងលក្ខណៈអន្តរជាតិ ដ៍មួយក្នុងកម្រិតបិភពលោកដែរ។ បវរកញ្ញា សាច់ស រូបនេះ បានហ្វឹកហាត់បង្វឹកខ្លួន អស់ជាច្រើនថ្ងៃ ក្នុងការដណ្តើមយកភាពលេចធ្លោណាមួយ ពេលសម្តែង។ បែបនេះហើយទើប អ្នកគាំទ្របានបន្តជូនពរនាងអោយ ទទួលបានជោគជ័យ។

លើវិស័យបវរកញ្ញានេះជា ចារ៉ានី បានតស៊ូ ប្រវត្តិប្រកួត ច្រើនដងពីកម្មវិធីផ្សេង មុនដណ្តើមបានមកុដសំខាន់នៅក្នុងស្រុកនេះ។ នៅទីបំផុតនាងបានក្លាយជា បវរកញ្ញា ផ្លូវការក្នុងប្រទេស និងតំណាងកម្ពុជា ក្នុងការដណ្តើមមកុដ កញ្ញាឯកអន្តរជាតិធ្វើឡើងក្នុងប្រទេសជប៉ុន២០២២។ នេះជាគោលបំណងដែល បវរកញ្ញាតូចច្រឡឹងមួយនេះ ចង់ចូលរួមយូរមកហើយនដើម្បី អោយពិភពលោក បានមើលឃើញពីភាពក្លាហាន របស់ស្ត្រីកម្ពុជានាពេលបច្ចុប្បន្នមាន ភាពក្លាហាន និងមុះមុតតស៊ូ អាចប្រកួតប្រជែងលំដាប់ពិភពលោក ពេញលេញ។

ដើម្បីបេសកម្មដ៍សំខាន់ មួយនេះ ជា ចារ៉ានី បានសម្រិតសម្រាំងរួចរាល់ ទាំងសម្លៀកបំពាក់ឈុតតំណាងជាតិ ឈុតរាត្រីសមោលស និងការត្រៀមខ្លួន ចូលបន្ទប់សម្ភាសន៍ ។ អ្នកតាមដាន នៅតែបន្តឃ្លាំមើល សកម្មភាពនាងប្រឡងពីចម្ងាយ ដោយបន្តជូនពរនាង អោយមានកម្លាំងចិត្តក្នុងការ ប្រកួតប្រជែងរដូវកាលថ្មីនេះ។

LEAVE A REPLY

Please enter your comment!
Please enter your name here