ណុប ប៉ាយ៉ារិទ្ធ ទម្លាយរឿងក្នុងចិត្តតាំងពីឈានជើងចូលវិថីសិល្បៈ

0


តារាចម្រៀង ចាស់ទុំ និងជាគណៈកម្មាការ ចម្រៀងដ៍មានសមត្ថភាព លោកណុប បាយ៉ារិទ្ឋ បានបង្ហាញនូវ រឿងសំខាន់នៅក្នុងដួងចិត្ត ដែលបានលាក់កប់ទុកច្រើនឆ្នាំ។ លោកបានទម្លាយចេញ ហើយធ្វើអោយអ្នកតាមដាន មានការភ្ញាក់ផ្អើល ហើយក៍សរសើរដល់លោក ដែលបានពុះពារបង្វឹកខ្លួន រហូតវិវត្តន៍សមត្ថភាព មួយកម្រិតទៀតលើដងវិថីសិល្បៈ។

ក្នុងសំណេរជាច្រើនពាក្យ តារាចម្រៀងសំឡេងធ្ងន់ ណុប បាយ៉ារិទ្ឋបានលើកឡើងកាលពីពេលថ្មីៗនេះថា « អរគុណសម្រាប់fansៗជាទីស្រលាញ់ទាំងអស់ ពិសេសfansតាំងពីឆ្នាំ១៩៩៨ និង fansៗជាច្រើនទៀតដែលបានចងចាំនៅអនុស្សាវរីយ៍ល្អៗទៅលើបទចម្រៀងរបស់ខ្ញុំបាទ ។បទចម្រៀងដំបូងបង្អស់ក្នុងជីវិតខ្ញុំ មុននិងចូលទៅក្នុងផលិតកម្មហង្សមាស មុនក្លាយជាតារាចម្រៀងអាជីព ជាបទចម្រៀងមួយបទដែលនិពន្ធទំនុកច្រៀងដោយបងស្រីជីដូនមួយរបស់ខ្ញុំឈ្មោះ ស៊ុំ សុជាតា ។ ក៏ជាបទទី១ដំបូងបំផុតដែលអោយខ្ញុំបានស្គាល់ថាអ្វីទៅជាការថតសម្លេង អ្វីទៅជាការផលិតចម្រៀង ហើយត្រូវបានចាប់ផ្តើមថតនៅពេលរសៀល ក្រោយថ្ងៃបញ្ចប់ការប្រឡងបាក់ឌុបឆ្នាំ១៩៩៨ភ្លាម គឺថ្ងៃប្រឡងទី៣ប្រឡងបញ្ចប់មួយព្រឹក ល្ងាចឡើងក៏ថតបទនេះតែម្តង ។

បទនេះថតសម្លេងនិងmixសម្លេងនៅសុវណ្ណាstudioហើយក៏ជាបទដែលខ្ញុំបានជាប់លេខ១ចំនួន៣សប្តាហ៍ជាប់គ្នា នៅក្នុងវិទ្យុសំបុកឃ្មុំ ។ កាលនោះគឺខ្ញុំនិងបងស្រីជីដូនមួយមានបំណងថតស្តាប់ខ្លួនឯង តែដោយបងស្រីគាត់ស្រលាញ់ចូលចិត្តខ្ញុំ គាត់ក៏បានបន្តរនិពន្ធអោយខ្ញុំច្រៀងបទបន្តរបន្ទាប់ ។ ហើយអរគុណដល់បងស្រីសុវណ្ណាstudioដែលខិតខំផ្តិចផ្ចង់ក្នុងការថតនិងmixនៅបទចម្រៀងដំបូងរបស់ខ្ញុំ កាលនោះបច្ចេកវិទ្យាមិនទំនើបដូចសព្វថ្ងៃទេ ថតមួយបទគ្មានការកាត់តសម្លេង គ្មានឧបករណ៍ជំនួយអ្វីទាំងអស់ ច្រៀងមួយបទត្រូវប្រុងប្រយ័ត្នពីដើមដល់ចប់ ហ៊ានតែខុសបន្តិចគឺថតសារដើមឡើងវិញ ។ អរគុណមួយទៀតដែលបងសុវណ្ណាបានប្រឹងប្រែងផ្ញើរបទចម្រៀងរបស់ខ្ញុំទៅមិត្តភក្តិរបស់គាត់តាមវិទ្យុដើម្បីចាក់ក្នុងបំណងអោយបងប្អូនបានស្គាល់បទចម្រៀងរបស់ខ្ញុំកាន់តែច្រើន ។

តាមរយៈបទចម្រៀង អោយបងស្នេហ៍អូននេះ គឺជាបទទី១ដំបូងបង្អស់ក្នុងជីវិតរបស់ខ្ញុំមុនក្លាយជាតារាចម្រៀងអាជីព មុនពេលបោះជំហានចូលទៅក្នុងផលិតកម្មហង្សមាស និងរស្មីហង្សមាស។ សូមអរគុណបងប្អូនដែលទាយត្រូវ។រីករាយស្តាប់កម្សាន្តបទ «អោយបងស្នេហ៍អូន» ជាបទដំបូងបង្អស់ទី១ មុនពេលខ្ញុំក្លាយជាតារាចម្រៀងអាជីព មុនពេលខ្ញុំក្លាយជាតារាចម្រៀងកុងត្រានៅផលិតកម្មហង្សមាស និង រស្មីហង្សមាស ថតនៅឆ្នាំ1998 ព្រឹកបញ្ចប់ការប្រឡងបាក់ឌុប ល្ងាចឡើងថតចម្រៀងបទនេះតែម្តង។លំនាំបទបរទេស និពន្ធទំនុកច្រៀង: ស៊ុំ សុជាតាថតសម្លេងនិងបច្ចេកទេសសម្លេង: សុវណ្ណាstudio។

LEAVE A REPLY

Please enter your comment!
Please enter your name here