K01 ដាក់ខ្លាំងៗថ្ងៃសម្ពោធសាខាខេត្តសៀមរាប

0

ក្នុងពិធីសម្ពោធសាខាផ្ដាច់ខេត្តសៀមរាប ដែលបានធ្វើឡើងនៅខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី២៧ វិច្ឆិកា ឆ្នាំ២០២២ ដែលទើបតែបញ្ចប់ បានបញ្ជាក់យ៉ាងមុតៗថា លោកនឹងស្វាគមន៍ជានិច្ចចំពោះអ្នកក់លុយផ្ដាច់ខ័ណ្ឌ ផ្ដាច់ខេត្ត ដែលសុំដកលុយវិញមិនបានហើយចង់បង្ហោះពីលោក។ លោកថាសួរច្រាស់មកវិញថា តើមានឬទេ ដែលកក់លុយទិញដីទិញផ្ទះ ឬ ទិញឡានគេហើយ តែដល់ពេលប្ដូរចិត្តមិនទិញ បែរជាចង់បង្ហោះពីគេ នៅពេលសុំដកលុយមិនបាន។ លោកថាមុនចូលកុងត្រា លោកបានបញ្ជាក់ច្បាស់ណាស់ បើដូរចិត្តមិនយកខ័ណ្ឌ ឬ ខេត្ត គឺលុយកក់ត្រូវតែដាច់ តែបើចង់ដកវិញគឺមានតែលក្ខណ្ឌមនោសញ្ចេតនាប៉ុណ្ណោះ តែបើគំរាមបង្ហោះពេលមិនវេរអោយវិញ គឺលោកនឹងត្រៀមវិធានការផ្លូវច្បាប់។ លោកពន្យល់ក្នុងពិធីនោះថា សូម្បីអ្នកយកលុយទៅបើកហាងរកស៊ី ក៏ត្រូវមើលខុសត្រូវហាង គ្រប់គ្រងបុគ្គលិក និង ធ្វើយុទ្ធនាការទីផ្សារអោយគេបានដឹងបានស្គាល់ពីសេវាកម្មយ៉ាងសកម្មនោះដែរ មិនអាចគ្រាន់តែបោះលុយបើកហាងទុកចោល ស្អីក៏មិនមើល ហើយអាងស្រែកថាខាតនោះឡើយ។

លោកក៏សម្ដែងការសាទរ ចំពោះប្រធានសាខាខេត្តសៀមរាប ដែលទើបបើកសម្ពោធ ដែលហ៊ានបោះទុន4ម៉ឺនដុល្លារជាមួយក្រុមហ៊ុន ហើយយកលុយមកបណ្ដាក់ទុនប្រកបដោយភាពជឿជាក់ផងដែរ ដែលលោកបានហៅប្រធានសាខានេះថា គឺជាអ្នកគំនិតខ្ពស់ផ្នែកជំនួញអចលនទ្រព្យ ដែលមិនស្ទាក់ស្ទើរចុះឡើងៗ ដូចអ្នកកក់ហើយសុំដកលុយវិញនោះ។ លោកសរសើរទៀតថា ទាំងម្ចាស់សាខាដែលដើរតាមលោក និង ភ្នាក់ងារលក់ក្នុងកញ្ចប់១ពាន់ដុល្លារទាំងអស់ ដែលមានវត្តមានក្នុងពិធីសម្ពោធសាខាប្រចាំខេត្តសៀមរាបនាថ្ងៃនោះ ថាបើពួកគេមិនសូវបានផលតើពួកគេតស៊ូជាមួយលោកកើតទេ។ ជាក់ស្ដែងលោកបានទាំងលើកឈ្មោះភ្នាក់ងារចំៗ ដែលយកលុយមកតែ១ពាន់ មកបណ្ដាក់ទុនជាមួយលោក តែមកដល់ពេលនេះ គឺក្នុងម្នាក់រកបានទាំងពាន់ៗ ដោយសារតែពូកែរកម៉ូយទិញដីទិញផ្ទះ ហើយអ្នកខ្លះរកបានក្នុងមួយខែម៉ឺនៗដុល្លារនោះផង គឺមិនមែនយកលុយមកដាក់ ហើយអត់ចំណូលទៅវិញទេ។

LEAVE A REPLY

Please enter your comment!
Please enter your name here