ក្នុងពិធីសម្ពោធរឿង«កូនពស់កេងកង»កាលពីថ្ងៃទី២៨ តុលា តារាសម្ដែងកញ្ញា ឌុច លីដា បានអះអាងថា ក្នុងឈុតមួយដែលនាង និងតួអង្គប្រុសបានសម្ដែង ដែលផលិតករតម្រូវអោយលោក អែនវីន ស្រាតននលគោក គឺនាងឃើញប៉ាន់ គ្មានសល់នោះទេ ដោយសារតែខាងផលិតករ មិនអោយតួប្រុសបិទបាំងអ្វីនៅខាងមុខ ដើម្បីអោយនាងឃើញភ្ញាក់មែនទែន។ នាងថារូបភាពសម្ដែងនៅក្នុងពេលនោះ នៅតែដក់ក្នុងអារម្មណ៍នាង ដោយសារតែខាងផលិតករមិនបានប្រាប់អោយនាងដឹងមុននោះទេ ទើបនាងស្រែកភ្ញាក់មែនទែន នៅពេលលោកអែតវីន ឈរស្រាតចំពោះមុខខ្លួន បង្ហាញប៉ាន់គ្មានសល់។
កញ្ញា ឌុច លីដា និយាយថាប្លង់ដែលលោកអែនវីន ឈរស្រាតចំពោះមុខខ្លួននោះ រូបនាងមិនបានដឹងថាតម្រូវអោយតួប្រុសលោក អែតវីន ព្រលែងមួយផ្ទាំងមុខដោយគ្មានបិទបាំងចំពោះមុខនាងនោះទេ ទើបនាងស្រែកភ្ញាក់មែនទែន ដែលឈុតឆាកភ្ញាក់នោះ គឺភ្ញាក់មែនទែន មិនមែនជាការសម្ដែង។
នាងថានៅក្នុងឈុតនោះផលិតករចង់អោយនាងមានអារម្មណ៍ស្រឡាំងកាំងមែនទែន ហើយអ្វីដែលខាងផលិតករចង់បាន គឺបានប្លង់មួយដែលភ្ញាក់ដោយគ្មានការសម្ដែងតែម្ដង នៅពេលដែលលោក អែតវីន បង្ហាញប៉ាន់មែនទែន អោយនាងបានឃើញ ដោយមិនដឹងខ្លួន។
នាងសរសើរពីការលះបង់របស់តារាសម្ដែងលោក អែតវីន ដែលហ៊ានថតស្រាតនៅចំពោះមុខកាមេរ៉ា ហើយអ្វីដែលនាងសរសើរចំពោះលោកទៅទៀត គឺលោកហ៑ានស្រាត អោយនាងបានឃើញ ដោយមិនខ្មាស់រអា។ នាងបានទាំងចាត់ទុកថា បើលោក អែតវីន មិនហ៑ានស្រាតនៅក្នងប្លង់នោះទេ នោះនាងនឹងមិនអាចសម្ដែងភ្ញាក់អោយល្អតាមការចង់បានរបស់ផលិតករនោះផង។ នៅក្នុងប្លង់នោះ នាងថាអ្នកទស្សនាភាពយន្ត នឹងបានឃើញត្រឹមតែរាងកាយខាងក្រោយរបស់តួប្រុសប៉ុណ្ណោះ ប៉ុន្តែសម្រាប់រូបនាង គឺឃើញខាងមុខទាំងអស់តែម្ដង ដោយក្នុងពេលថត អត់មានការបិទបាំង ហើយក៍គ្មានថែមថយបច្ចេកទេសនោះដែរ ដោយសារតែខាងផលិតករចង់អោយនាងស្រឡាំងមែនទែន។
នៅមិនទាន់ដឹងពីអារម្មណ៍របស់តារាសម្ដែងលោក អែតវីន ក្រោយត្រូវឌុច លីដា ប្រកាសថាបានឃើញប៉ាន់របស់លោកគ្មានសល់នោះទេ ប៉ុន្តែលោកធ្លាប់បញ្ជាក់ថាអោយតែនោះគឺជាការសម្ដែង ទោះតម្រូវអោយលោកធ្វើយ៉ាងមិច ក៍លោកសម្ដែងបាន សំខាន់អោយភាពយន្តដែលលោកបានសម្ដែងទទួលបានលទ្ធផលល្អ៕