K01 បើកសាខាប្រចាំខេត្តព្រៃវែងភ្លាម ឡើងទៅជួបថៅកែថៃភ្លែត

0

កាលពីថ្ងៃ២ វិច្ឆិកា ឆ្នាំ២០២២ ក្រុមហ៊ុន K01 បានបើកសម្ពោធសាខាប្រចាំខេត្តព្រៃវែងយ៉ាងអធឹកអធម ដោយទីតាំងសាខាថ្មីនេះ ស្ថិតនៅបុរីមួយកន្លែង នៅម្ដុំចម្ការដូង។ អ្វីដែលគួរអោយកត់សម្គាល់ គឺគ្រាន់តែបើកសម្ពោធសាខានេះ មិនទាន់បានប៉ុន្មានផង លោក K01 ក៏ដឹកដៃភរិយាឡើងទៅប្រទេសថៃភ្លាមៗ នៅថ្ងៃទី៣ វិច្ឆិកា ដើម្បីទៅជួបថៅកែថៃម្នាក់ ក្នុងគម្រោងផ្សាយលក់ និង ជួលខុនដូរ អោយថៅកែនោះ នៅក្នុងទីក្រុងបាងកក។

លោក K01 បានគូសបញ្ជាក់ថា នេះគឺជាជោគជ័យមួយថ្មី ដែលក្រុមហ៊ុនរបស់លោក ត្រូវបានម្ចាស់ខុនដូរមួយនៅប្រទេសថៃ ហៅទៅជជែកពិភាក្សា ដើម្បីជួយផ្សាយលក់ខុនដូនៅទីនោះ និង ជួយផ្សាយលក់អចលនទ្រព្យរបស់លោកផ្សេងទៀត ដែលស្ថិតនៅកម្ពុជា។ លោកថានេះគឺជាជំហានថ្មីមួយទៀតរបស់ក្រុមហ៊ុន ហើយលោកក៏រំពឹងផងដែរថា ការបើកសម្ពោធសាខាផ្ដាច់ខ័ណ្ឌ និង ផ្ដាច់ខេត្តជាបន្តបន្ទាប់នាពេលចុងក្រោយ នឹងធ្វើអោយក្រុមហ៊ុនកាន់តែក្លាយជាក្រុមហ៊ុនឈានមុខ និង ទទួលបានជោគជ័យក្នុងវិស័យអចលនទ្រព្យ ដែលផ្ដល់សេវាកម្មផ្សាយលក់គ្រប់ប្រភេទ ផ្ទះ ដី និង គម្រោងខុនដូនោះ។