អត្ថបទ៖ Neath
ចុងសប្ដាហ៍មិនចង់ទៅណាឆ្ងាយ ខាតទាំងពេលវេលា ចំណាយថវិការច្រើន ចង់សន្សំ និង ចំណេញពេលវាលាអ្នកទាំងអស់គ្នាអាចជ្រើសរើសកន្លែងលម្ហែរកាយថ្មីដែលប្រកបទៅដោយទេសភាពប្លែកភ្នែកមានទាំងបុរាណ និង សម័យ នៅរម្មណីយដ្ឋាន « កោះស្លាកែត Studios » ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ1 ភូមិដីឥដ្ធកោះផុស ឃុំដីឥដ្ធ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ចំងាយប្រហែល 3គីឡូម៉ែត្រពី កៀនស្វាយក្រៅដោយលោកអ្នកអាចធ្វើដំណើរកំសាន្តវិលល្ងាចបានមិនចាំបាច់បារម្ភរឿងចំណាយពេលវេលាយូរម៉ោងឬយូរថ្ងៃ។
កោះស្លាកែត Studios មិនត្រឹមតែជាកន្លែងកំសាន្តដ៏ប្រណីតបែបវប្បធម៌ប្រក្របទៅដោយផាសុខភាព និងទេសភាពប្លែកៗនោះទេ តែក៏ជារម្មណីយដ្ឋានមួយដ៏សម្បូរបែប និង ជាកន្លែងជួបជុំក្រុមគ្រួសារតូចធំបានមួយសប្បាយ ហើយអ្នកទេសចរណ៍ក្រៅពីអាចទៅលេងកំសាន្ត និង បរិភោគអាហារឆ្ងាញ់ៗទាំងខ្មែរ និង បរទេសចម្រុះគ្នាក្នុងទីតាំងតែមួយទៀតផង។ មិនតែប៉ុណ្ណោះលោកអ្នកក៏អាចហែលទឹកលេងនៅក្នុងអាងទឹកដ៏ធំ ឬជួលម៉ូតូធំជិះប្រណាំងគ្នានៅក្នុងទីលានដ៏ធំទូលាយ ព្រមទាំងជិះកង់ហាត់ប្រាណមើលថ្ងៃលិចនៅជុំវិញបរិវេណ Studios កោះស្លាកែតទាំងមូល។
កុំភ្លេចនាំគ្រួសារទៅលម្ហែរកាយបំបាត់ស្ត្រេស និងផ្ដិតយករូបភាពអនុស្សាវរីយ៍ស្អាតៗជាមួយទេសភាពបែបស្រុកស្រែនៅ កោះស្លាកែត នៅចុងសប្ដាហ៍នេះ។ ព័ត៌មានលម្អិតសូមទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ៖Telegram / What’s App+855 16 818 424 + 855 77 777 067 +855 96 8888 811។