ចំណាយលុយតិចចំណេញពេលវេលា «កោះស្លាកែត Studios» រម្មណីយដ្ឋានវប្បធម៌ធម្មជាតិសម្បូរបែបដំបូងបំផុតនៅកម្ពុជាលេចរូបរាងក្បែរទីក្រុងភ្នំពេញ

0

អត្ថបទ៖ Neath

ការទន្ទឹងរង់ចាំរបស់ភ្ញៀវទេសចរណ៍ជាតិ និង អន្តរជាតិបានមកដល់ហើយ បន្ទាប់ពីស្ថាបនា និង សាងសង់ឡើងនូវ « កោះស្លាកែត Studios » រួចរាល់ទើបតែបាន 20%នៃគម្រោងទាំងមូលខណៈពេលនេះទីតាំងនៃរម្មណីយដ្ឋានវប្បធម៌ធម្មជាតិដ៏ប្រណីតដំបូងបំផុតក្បែរទីក្រុងភ្នំពេញមួយនេះ បានសម្ភោធ និង បើកទទួលភ្ញៀវទេសចរណ៍ចូលមកលេងកំសាន្តជាផ្លូវការ ចាប់ពីថ្ងៃទី 6 ខែ សីហា នេះតទៅ។ ទីតាំងនេះដែរគឺស្ថិតនៅ ក្នុង ភូមិដីឥដ្ធកោះផុស ឃុំដីឥដ្ធ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ចំណាយពេលមិនដល់1ម៉ោងផងពីក្រុងភ្នំពេញ ដោយបងប្អូនគ្រាន់តែធ្វើដំណើរតាម ផ្លូវជាតិលេខ1ឆ្ពោះមកត្រង់ និង ចម្ងាយប្រហែល 3km ពី កៀនស្វាយក្រៅ។

អ្នកស្រី ចន្ទ័ ដាវី អគ្គនាយិកាក្រុមហ៊ុន ក៏ដូចជាផលិតកម្ម Davitra និង ជាម្ចាស់គម្រោង កោះស្លាកែតStudio បានមានប្រសាសន៍ថា អ្វីដែលជាចំណុចពិសេស និង ជាកន្លែងដែលភ្ញៀវអាចចូលមកឃើញដំបូងបំផុតនោះគឺ ផ្ទះខ្មែរដ៏ប្រណិតមួយខ្នងដែលត្រូវបានអ្នកស្រី និង ស្វាមី គិតគូយ៉ាងល្អិតល្អន់ជាមួយនឹងស្ថាបត្យករ ដើម្បីឱ្យសាងសង់និងលេចចេញជារូបរាងឡើងតាមរចនាបថខ្មែរទាំងស្រុង ទាំងខាងក្នុង និង ខាងក្រៅហើយត្រូវបានដាក់ឈ្មោះថា « ភូមិគ្រឹះល្វែងច័ន្ទ » ដែលជាទីកន្លែងសំរាប់រៀបចំពិធីប្រពៃណីផ្សេងៗដាច់ដោយឡែកពីគ្នាហើយ និង សក្ក័សមជាពិសេសជាមួយនឹងកម្មវិធីថតរូបមង្គលការ ឬ ថត Pre-Wedding ជាមួយនឹងឈុតសំលៀកបំពាក់ប្រពៃណីបុរាណខ្មែរ។

« កោះស្លាកែត Studios » គឺជារម្មណីយដ្ឋានវប្បធម៌កែរឆ្នៃមួយដ៏ប្រណីតដែលអាចឱ្យភ្ញៀវទេសចរណ៍អាចមកសម្រាកលម្ហែរកាយបានវិលល្ងាចដោយគាត់មិនចង់ចំណាយពេលវេលាយូរ ឬ អ្នកដំណើរក៏អាចមកស្នាក់នៅក្នុងរយៈពេលខ្លីបានតាមជម្រើសនៅក្នុង រីស៊តដែលមានបន្ទប់ប្រកបទៅដោយផាសុខភាព ។ ទីតាំងមួយនេះពោពេញទៅដោយទេសភាពប្លែក ត្រជាក់ភ្នែកជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងតំបន់ កោះស្លាកែតបែបស្រុកចម្ការ លាតសន្ធឹងលើដីធំល្វឹងល្វើយ សំណង់ផ្ទះឈើបុរាណរំលេចឡើងនូវវប្បធម៌អត្តសញ្ញាណជាតិខ្មែរ មិនតែប៉ុណ្នោះក៏មានសំណង់ផ្ទះបុរាណបែបថៃ ផ្ទះបែបជំនាន់បារាំង ជប៉ុន អាមេរិក និង ឈីក(ម៉ូរ៉ុកកូ) ព្រមទាំងអាងហែលទឹកទំនើបធំទូលាយអមដោយ សួនផ្ការចម្រុះពណ៌ ជាពិសេសក៏មាន Playground សម្រាប់បុត្រធីតារបស់អស់លោកអ្នក កន្លែងហាត់ប្រាណដែលបំពាក់ដោយឧបករណ៍ទំនើបច្រើនប្រភេទ និង VIP Lounge សម្រាប់យុវវ័យអាចជួបជុំមិត្តភក្កិបង្កើតបរិយាកាសរីករាយផងដែរ។

មិនតែប៉ុណ្នោះនៅជុំវិញបរិវេណអាងហែលទឹក ក៏មានជាភោជនីយដ្ឋានដែលមានលក់អាហារបែបខ្មែរ ជាមួយនឹង អាហារសម្រន់បែបបរទេសជាច្រើនប្រភេទ និង ហាងកាហ្វេរប្រេន ព្រមទាំងហាងលក់ផលិតផល Cosmetics ជាស្រេចដើម្បីផ្ដល់ភាពងាយស្រួលជូនដល់ភ្ញៀវទេសចរណ៍ដែលចូលមកកំសាន្តនៅទីនោះ ហើយទីតាំងចំណតក៏ធំទូលាយងាយស្រួលក្នុងការទុកដាក់យាន្តយន្តប្រកបដោយសុវត្ថិភាព។ ក្រៅពីអាចគយគន់នូវទេសភាពដ៏ត្រជាក់ភ្នែក លោកអ្នកក៏អាចជួលជាសម្លៀកបំពាក់បុរាណនៅទីនោះដើម្បីផ្តិតយកនូវរូបភាពអនុស្សាវរីយ៍ ហើយក៏អាចជួលជាម៉ូតូធំដើម្បីជិះកំសាន្តជាមួយទីលានដ៏ធំទូលាយ ទេសភាពដ៏សែនមនោរម្យប្លែកជាលក្ខណៈស្រុកចំការអមដោយដើមឈើរុក្ខជាតិតូចធំជីវៈចំរុះតាមដងអូរ ស្រះឈូក បឹងដ៏ធំដែលអាចអុំទូកលេងកំសាន្តបានយ៉ាងសប្បាយ អាចបោះតង់គេងបាននៅលើរីស៊តក្បែរមាត់ទឹក ព្រមទាំងអាចជិះកង់ហាត់ប្រាណជុំវិញតំបន់កោះស្លាកែត និងមើលទេសភាពនាពេលថ្ងៃលិចបានទៀតផង។

មិនត្រឹមតែជាកន្លែងសម្រាប់កំសាន្តជួបជុំគ្រួសារនោះទេ កោះស្លាកែតStudios ក៏មានទទួលរៀបចំនូវសេវាកម្មជួលទីតាំងសម្រាប់ប្រារព្វពិធីរៀបអាពាហ៍ពិពាហ៍ ជូនដល់គូស្វាមីភរិយាដែលមានបំណងចង់ធ្វើពិធីទាំងបែបខ្មែរ និង បែបអឺរ៉ុប ហើយក៏ជាទីតាំងមួយដ៏អំណោយផលចំពោះ ផលិតករភាពយន្តអាចមកផ្ដិតយកនូវទិដ្ឋភាពក្នុងបរិវេណទាំងមូលបានស្របទៅតាមលក្ខខណ្ឌមួយចំនួនរបស់ក្រុមហ៊ុនផងដែរ ដែលនេះក៏អាចចាត់ទុកថាជា Studios ដ៏សម្បូរបែបអស្ចារ្យមានគ្រប់រសជាតិនៃសម័យកាល និង គ្រប់ប្លង់ដែលអាចឱ្យផលិតករចាប់យកនូវទិដ្ឋភាពមិនច្រំដែល ហើយសម្រាប់ម្ចាស់ក្រុមហ៊ុនផ្សេងៗក៏អាចយកទីតាំងផ្ទះបុរាណ ល្វែងច័ន្ទ ធ្វើជាកន្លែងប្រជុំការងារជាក្រុមតូចធំប្រកបដោយបរិយាកាសស្ងប់ស្ងាត់គ្មានការរំខានផងដែរ ។ អ្នកស្រីបន្តថា បន្ទាប់ពីបើកដំណើរការនូវកន្លែងកំសាន្តមួយនេះឱ្យកូនខ្មែរ ឬ ជនជាតិបរទេសបានមកទស្សនាតែវាគឺជាឱកាសដ៏ល្អមួយដែលយើងអាចបង្ហាញនូវអ្វីដែលជាកេរ្តិ៍ដូនតាខ្មែរមិនថាសំណង់ផ្ទះបុរាណ ឬ សម្លៀកបំពាក់ តែក៏ជាផ្នែកមួយនៃការលើកស្ទួយវិស័យទេសចរណ៍ក្បែរក្រុងភ្នំពេញរបស់យើង និង លើកកម្ពស់ផ្នែកសេដ្ឋកិច្ចក៏ដូចជាផ្ដល់ជូននូវការងារដល់បងប្អូនដែលរស់នៅក្នុងតំបន់កោះស្លាកែតដើម្បីបានចំណូលផ្គត់ផ្គង់នូវជីវភាពប្រចាំថ្ងៃផងដែរ។

អ្វីដែលកាន់តែពិសេសរាល់ការជាវសំបុត្រចូលលេងកំសាន្ត1សន្លឹកក៏អាចប្ដូរបាននូវភេសជ្ជៈគ្រប់ប្រភេទចំនួនមួយកែវមកវិញដោយឥតគិតថ្លៃ ដែលនេះគឺជាចំណុចមួយដ៏ពិសេសជួយកាត់បន្ថយការចំណាយរបស់អស់លោកអ្នកផងដែរ។ ព័ត៌មានបន្ថែមលោកអ្នកក៏អាចឆែកមើលលើ Facebook Page ផ្លូវការ Koh Slaket Studios-កោះស្លាកែត ស្ទូឌីយូ ឬ ទំនាក់ទំនងតាមលេខទូរស័ព្ទ៖ Telegram / What’s App+855 16 818 424 + 855 77 777 067 +855 96 8888 811