BKK Avenue លេចរូបរាងកណ្ដាលក្រុង អង្រួនម្ចាស់អាជីវកម្មធំៗក្នុងថ្ងៃបើកសម្ភោធជាផ្លូវការ

0

 
កាលពីរសៀលថ្ងៃទី 16 ខែកក្កដា មុននេះ BKK Avenue ដែលជាមជ្ឈមណ្ឌលគម្រោងផ្ទះល្វែងមួយយ៉ាងប្រណីតលំដាប់ខ្ពស់ បានបើកសម្ភោធជាផ្លូវការបន្ទាប់ពីដំណើរការសាងសង់កំពុងរន្ថើនភ្នែកម្ចាស់អាជីវកម្មប្រេនធំៗល្បីៗ មកកក់ទុកជាបន្តបន្ទាប់ពិសេសនៅក្នុងថ្ងៃសម្ភោធតែម្ដង។ អតិថិជនទាំងអស់នឹងអាចក្លាយជាម្ចាស់មួយរូបនៃមជ្ឈមណ្ឌលពាណិជ្ជកម្មប្រភេទហាងលក់រាយដ៏ល្អបំផុតដែល មានទីតាំងនៅចំកណ្តាលតំបន់បឹងកេងកង១ ជាមួយនឹងតម្លៃចាប់ពី $4.xxx/m²!
 
នៅក្នុងកម្មវិធីបើកសម្ភោធជាផ្លូវការនេះផងដែរក៏ជាវេទិការមួយបើកឱ្យ មានការជួបសំណេះសំណាល និង មានការអញ្ជើញចូលរួមពីសំណាក់វាគ្មិនកិត្តិយសមកពីស្ថាប័នល្បីៗដូចជា Ms. Chanchhonika Representative from CWAE, Mr. Nguon Lihuo Representative from CEO Master Club, Mr. So Srornos Director of Srornos Music School និង Ms. Zheng Minyu Co-Founder Phnom Penh Dance Studio ដែលពួកគាត់គឺសុទ្ធសឹងតែមានបទពិសោធន៍ផ្នែកអាជីវកម្ម មកចែករំលែកពីគន្លឹស្ដីអំពីអាជីវកម្មរបស់ពួកគេ ពិសេសនោះគឺចំណាប់អារម្មណ៍ផ្ទាល់ចំពោះការលេចរូបរាងឡើងនូវមជ្ឈមណ្ឌលពានិជ្ជកម្ម BKK Avenue នៅក្នុងតំបន់បឹងកេងកងនេះផ្ទាល់តែម្ដង។

Le Condé BKK1 ប្រកាសជាផ្លូវការហើយ ការសាងសង់អគារខ្ពស់កប់ពពកប្រចាំតំបន់បឹងកេងកង១ មានកម្ពស់ដល់ទៅ ១៤៥ ម៉ែត្រ កំពុងដំណើរការយ៉ាងរលូន ស្របពេលដែលការសាងសង់បានសង់ឡើងដល់ជាន់ទី៣ហើយ ។ BKK AVENUE ជាមជ្ឈមណ្ឌលពាណិជ្ជកម្មដែលបានគ្រោងទុកយ៉ាងល្អបំផុតដំបូងគេក្នុងខណ្ឌបឹងកេងកងទី១ រាជធានីភ្នំពេញ ដែលកំពុងតែសាងសង់ និង បានសម្ពោធជាផ្លូវការ។
 

យោងតាមសក្ដានុពលនៃតំបន់បឹងកេងកងនេះ BKK Avenue កំពុងក្លាយទៅជាទីតាំងមួយដែលសមប្រកបស្ទើរគ្រប់វិស័យទាំងអចលនទ្រព្យ និង អាជីវកម្ម។ នេះគឺជាចំណុចពិសេសរបស់ Le Condé BKK1 ដែលក្រៅពីគម្រោងរបស់ខ្លួនប្រកបទៅដោយប្រណីតភាព និង ភាពទាក់ទាញលំដាប់ស្តង់ដារនៃអាជីវកម្ម និង ការរស់នៅដ៏ស៊ីវិល័យ ទើបមានអតិថិជនជាច្រើន រួមទាំងម្ចាស់អាជីវកម្មតូចធំៗសម្រុកនាំគ្នាកក់ទុក។

ការដាក់ឱ្យដំណើរការ BKK Avenue បានរំជើបរំជួលយ៉ាងខ្លាំងដល់ទីផ្សារអចលនទ្រព្យលក់រាយ ខណៈដែលម៉ាកយីហោល្បីៗជាច្រើនកំពុងប្រញាប់ប្រញាល់ក្នុងការមកកក់ទុកនូវយូនីតរបស់ខ្លួនរៀងៗខ្លួន។  នាពេលបច្ចុប្បន្ននេះម៉ាកល្បីៗដូចជា Tesla, Xiaomi, Starbucks, AEON MaxValue, Papa John’s Pizza និងម៉ាកល្បីៗផ្សេងទៀតកំពុងស្ថិតក្នុងដំណាក់កាលនៃការចរចារយ៉ាងស្វិតស្វាញ។ រយៈបីឆ្នាំ ក្រោយពីជំងឺរាតត្បាត BKK Avenue បានក្លាយជាចំណុចសំខាន់នៃការងើបឡើងវិញរបស់អាជីវកម្មក្នុងទីក្រុងភ្នំពេញ!