បុរីត្បូងពេជ្រ ៣៣៣ លេចរូបរាងនៅក្រុងព្រះវិហារ

0

បន្ទាប់ពីជោគជ័យក្នុងគម្រោងបើកដំណើរសាងសង់បុរីជាច្រើនកន្លែង ជាពិសេសនៅខេត្តសៀមរាប កាលពីថ្ងៃទី ២០ ឧសភា ឆ្នាំ២០២២ បុរីត្បូងពេជ្រ ៣៣៣ បានក្រុងពាលីប្រកាសលក់នៅកណ្ដាលក្រុងព្រះវិហារទៀតហើយ ដែលការបង្ហាញនេះ គឺមានគម្រោងផ្ទះអាជីវកម្ម ផ្ទះវីឡាទោល វីឡា និង VIP ជាច្រើនល្វែងតែម្ដង។ នេះគឺជាគម្រោងទី២ របស់ក្រុមហ៊ុននេះ នៅលើទឹកដីខេត្តព្រះវិហារ ខណៈដែលគម្រោងទី១ គឺជាប់ផ្លូវកៅស៊ូ និង គម្រោងទី២នេះ គឺស្ថិតនៅក្បែរសាលាខេត្ត និង ទីប្រជុំជនធំ។

លោក សាន្ត រដ្ឋស៊ីង អគ្គនាយកបុរីត្បូងពេជ្រ ៣៣៣ បានអះអាងថា នេះគឺជាគម្រោងធំមួយនៅកណ្ដាលក្រុងព្រះវិហារ ហើយមូលហេតុដែលលោកសម្រេចចិត្តបោះទុនច្រើនលានដុល្លារ សាងសង់បុរីនៅក្នុងគម្រោងនេះ គឺដោយសារតែដើម្បីរួមចំណែក កសាងហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តព្រះវិហារ និង បន្ទាប់ពីសំឡឹងឃើញថា ទឹកដីព្រះវិហារ កាន់តែមានការរីកចំរើន និង អភិវឌ្ឍន៍ខ្លាំង។ លោកថាសំណង់បុរីនេះ ក្រៅពីផ្ដល់ភាពប្រណិតនៅកណ្ដាលក្រុង ក៏លក់ជូនក្នុងតម្លៃធូរមិនគួរអោយជឿផងដែរ ខណៈដែលលក្ខណ្ឌបង់រំលោះក៏ងាយស្រួល។ លោកថា វត្តមានបុរីត្បូងពេជ្រ៣៣៣ នឹងកាន់តែជួយអោយខេត្តព្រះវិហារ កាន់តែមានការឈានឡើង ក្នុងរយៈពេលដ៏ខ្លីនេះ។ នៅក្នុងពិធីនោះ ក៏មានកម្មវិធីជប់លៀង និង រាំច្រៀង ដល់យប់ជ្រៅផងដែរ។ តារាសិល្បៈជាច្រើន ក៏ឃើញលេចវត្តមាននៅក្នុងកម្មវិធីនោះផងដែរ ដូចជា អ្នកនាង មាស សម្ផស្ស លោក ឃីម រតនៈ និង តារាចម្រៀង លោក K1 ជាដើម។ នៅក្នុងពិធីនោះ ក៏មានការប្រគល់សោរផ្ទះជូនដល់អតិជនមួយចំនួន ដែលបានទិញផ្ទះ ហើយដល់ពេលត្រូវទទួលសោរផ្ទះ និង មានការកាត់ខ្សែបូរប្រកាសលក់គម្រោងជាផ្លូវការ ដោយមានភ្ញៀវកិត្តិយស និង អតិថិជនយ៉ាងច្រើនកុះករចូលរួម។