K01 បើកសម្ភោធលក់ប្រេនឆាយ អចលនទ្រព្យ ផ្តាច់ខ័ណ្ឌពោធិ៍សែនជ័យ

0

កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ ក្រុមហ៊ុនK01បានធ្វើពិធីប្រកាសសាខាខ័ណ្ឌពោធិសែនជ័យ ក្នុងវិស័យអចលនទ្រព្យយ៉ាងគួរអោយចាប់អារម្មណ៍ ដោយមានតំណាងសាខាផ្នែកទឹកអប់ និង គ្រឿងសម្អាងចូលរួម។ ការប្រកាសម្ចាស់សាខាថ្មីនេះ គឺមានន័យថា រាល់គម្រោងអចលនទ្រព្យ ដូចជាផ្ទះ ដី ដែលទាក់ទងអោយក្រុមហ៊ុនប្រកាសលក់ គឺអោយតែស្ថិតក្នុងតំបន់ដែលម្ចាស់សាខាណាគ្រប់គ្រងគឺទទួលបានក្នុងមួយគម្រោង១០០ដុល្លារភ្លាមៗ ទាំងមិនទាន់លក់ដាច់ ហើយរាល់គម្រោងណាមួយលក់ដាច់ គឺទទួលបាន១ភាគរយ។

លោក K01 បានលើកឡើងថា ការប្រកាសលក់សាខាខ័ណ្ឌ ខេត្ត លើវិស័យអចលនទ្រព្យនេះ គឺបន្ទាប់ពីក្រុមហ៊ុនកាន់តែមានអតិថិជនច្រើនឡើង ទាក់ទងអោយប្រកាសលក់ច្រើន។ ម្ចាស់សាខាទាំងនេះ ក៏នឹងក្លាយជាភ្នាក់ងារក្រុមហ៊ុនលើផ្នែកអចលណទ្រព្យ ដោយត្រូវដើរតួនាំភ្ញៀវក្នុងការចចារជាមួយម្ចាស់ផ្ទះ ឬ ម្ចាស់ដី ដើម្បីអោយគម្រោងទទួលលក់ផ្ទះលក់ដីរបស់ក្រុមហ៊ុនមានតំណាងប្រចាំតំបន់នីមួយៗទទួលខុសត្រូវ ហើយក៏ដើម្បីអោយវិស័យអចលនទ្រព្យនេះ កាន់តែមានទំនុកចិត្ត។ អ្នកចង់វិនិយោគជាមួយក្រុមហ៊ុនទាំងគឺគ្រាន់តែវិនិយោគក្នុងទឹកប្រាក់៣ម៉ឺនដុល្លារសម្រាប់ខ័ណ្ឌ និង ៤ម៉ឺនដុល្លារសម្រាប់ខេត្ត នឹងអាចទទួលបានផលចំណេញយ៉ាងស្រួល ពីវិស័យអចលនទ្រព្យដែលក្រុមហ៊ុនឈរលក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here