មិនដឹងជាចង់សំដៅទៅគូប្រជែង ឬសំដៅទៅអ្នកណានោះទេ ប៉ុន្តែលោក មួន ម៉ារ៉ី ដែលគេស្គាល់ថាគឺជាអគ្គនាយកក្រុមហ៊ុន Hearing Aid Cambodia ដែលជាក្រុមហ៊ុនផ្គត់ផ្គង់កាសត្រចៀក សម្រាប់អ្នកមានបញ្ហាត្រចៀកនោះ បានបង្ហោះសារយ៉ាងវែងអន្លាយ បង្ហាញពីអារម្មណ៍មិនសប្បាយចិត្ត។ លោកបានបង្ហោះថា”ល្ងង់កែលែងឡេីងម៉ង ហេីយ ladyboy ឆ្លៀតប្រូម៉ូតអោយ ឬក៏ចង់តោងកាលីបហាស់ 😆😁 ?
ហួសចិត្តណាស់បងប្អូនពិចារណា គ្រាន់តែលឺពីមាត់ភ្ញៀវ និយាយថា #សាខាកាស់ត្រចៀកៗ ដែលមានទីតាំងនៅសំរោងអណ្តែត ក៏គិតថា ក្រុមហ៊ុនខ្ញុំ បន្ទាបខ្លូន ចង់ធ្វេី សាខារបស់អ្នក? No…! គិតឡេីងវិញពៅ 😁
អត់មានហេតុផលអីដែលខ្ញុំបន្ទាបខ្លួនធ្វេីសាខារបស់អ្នកទេ ☝️ ក្រុមហ៊ុនខ្ញុំធំ មានការដឹកនាំត្រឹមត្រូវ អត់មានមេគេងប្រវ័ញ បោកប្រាស់ បុគ្គលិកបាតដៃខ្នងដៃ ទេ 😅😄😃😂😁
ក្រុមហ៊ុនខ្ញុំធ្វេីការងារត្រឹមត្រូវ ស្មោះត្រង់ អតិថិជនគាំទ្រ មានការពង្រីកខ្លូនលឿន ដែលមាន សាខានិងដៃគូច្រេីន #នៅសំរោងអណ្តែត #ផ្សារកណ្តាល #កំពង់ចាម #និងនៅបាត់ដំបង គម្រោង #បេីកសាខានៅប៉េងហួតបឹងស្នោរ ឆាប់ៗ ទៀត ចង់តោងកាលីបមែន ladyboy? ឆ្លៀតម៉េសហាស់😁?
👉បេីភ្លេីទេខ្ញុំពន្យល់ណាladyboy ÷ ភ្ញៀវថ្មីៗខ្លះណាគាត់ អត់យល់គាត់អត់ដឹងទេ គាត់ឃេីញកន្លែងលក់កាស់ដូចគ្នា គាត់ហៅសាខាៗចឹងឯង បេីលក់កាស់ដូចតែគ្នាហ្នឹង គាត់មិនបានខ្វល់រឿងក្រុមហ៊ុនឈ្មោះអីៗទេ ។
បេីភ្ញៀវចាស់ទាក់ទងមកខ្ញុំតែងតែបញ្ជាក់ថា ខ្ញុំបេីកក្រុមហ៊ុនខ្លូនឯងថ្មី បេីអាចមកបានទទូលគ្រប់ពេល ផ្តល់សេវាជូន គ្រប់ពេល ។ ខ្ញុំអត់ត្រូវការមនុស្សថោកទាបមានរឿងអាស្រូវដូចជាអ្នក ជួយប្រូម៉ូតទីតាំងអោយខ្ញុំទេ លុបផុសចេញផង ជាការសំណូមពរ អត់មានមេធាវីអីទេ😂😁😅 ។
ខ្ញុំចេះប្រូមូតហេីយ Hearing Aids Cambodia ឧបករណ៍ជំនួយត្រចៀកកម្ពុជា”។ ជាមួយនឹងសារដែលមិនធ្លាប់បានឃើញនេះ គេមើលឃើញថាប្រហែលចង់សំដៅដល់ក្រុមហ៊ុនមួយដែលលោកធ្លាប់ធ្វើការអោយកាលពីមុនធ្វើអាជីវកម្មខ្លួនឯង។