ត្រឹមរយៈពេល4ខែ អូនគុយទាវ ពង្រីកសាខាបាន 4កន្លែងធំៗដែរ

0

ក្រោយបង្ហាញវត្តមានមួយកន្លែងថ្មីទៀត នៅខាងមុខហាងភោជនីយដ្ឋានបាយ័ន នៅជិតមន្ទីរពេទ្យសែនសុខ បានធ្វើអោយអូនគុយទាវមាន៤សាខាហើយ ត្រឹមតែក្នុងរយៈពេល៤ខែ ក្រោយការប្រកាសលក់សិទ្ធិធ្វើអាជីវកម្ម។ ក្រោយពីមានវត្តមានសាខាទី៤នេះ បានធ្វើអោយមានសំនួរមួយចោទឡើងភ្លាមថា តើអ្នកគាំទ្រអូនគុយទាវ ចង់អោយមានសាខាគុយទាវនេះ នៅទីតាំងណាខ្លះ។ ការបង្ហាញComment នៅលើផេករបស់ភោជនីយដ្ឋានបាយ័ន ក៏នឹងជួយសម្រេចគោលដៅចង់បានរបស់លោកអ្នកផងដែរ ស្របពេលដែលអូនគុយទាវ កំពុងសំលឹងមើលទីតាំងបន្ថែមដើម្បីពង្រីកសាខា។

អូនគុយទាវ ដែលទើបតែបានបំបែកចេញពីភោជនីយដ្ឋានបាយ័ននេះ គឺមាន៤សាខាបង្ហាញខ្លួននៅភ្នំពេញ ដោយសាខានីមួយៗ គឺសុទ្ធតែស្ថិតនៅខាងមុខភោជនីយដ្ឋានបាយ័នតែ៤សាខា តែលោកអ្នកដែលចង់ទិញ Frenchise របស់អូនគុយទាវ គឺមិនចាំបាច់ត្រូវទិញសិទ្ធិធ្វើអាជីវកម្មភោជនីយដ្ឋានបាយ័ននោះទេ ដោយសារតែ Frenhise ទាំងពីរនេះ គឺដាច់ចេញពីគ្នា។ វត្តមានសាខាថ្មី បានធ្វើអោយគេមើលឃើញពីការឈានឡើងរបស់អូនគុយទាវ ដោយគ្រាន់តែប្រើពេលត្រឹម៤ខែ តែអាចបង្កើតបាន៤សាខា ធ្វើអោយយីហោអូនគុយទាវ ល្បីល្បាញ។ ទីតាំងទាំង៤នោះមាន ទីតាំងលើផ្លូវជាតិលេខ១ បុរីប៉េងហួតបឹងស្នោ ទីតាំងលើផ្លូវជាសុផារ៉ា ខាងមុខភោជនីយដ្ឋានបាយ័ន ទីតាំងនៅលើផ្លូវព្រៃស ជិតស្តុបសាលាកសិកម្ម និង ទីតាំងនៅខាងមុខភោជនីយដ្ឋានបាយ័នសែនសុខ។ សាខាបន្តបន្ទាប់របស់អូនគុយទាវ ក៏បានគេបង្ហើបថា កំពុងត្រៀមរៀបចំបង្ហាញខ្លួន អោយបានកាន់តែច្រើនផងដែរ នៅភ្នំពេញ។