មកដឹងពីភាពជោគជ័យរបស់ក្រុមហ៊ុន« ជាងពោន ដេគ័រ » ដែលកំពុងឈានមុខគេប្រចាំខេត្តសៀមរាប

0

ក្នុងចំណោមអ្នកធ្វើអាជីវកម្មទទួលរោង និង ដេគ័រ ប្រចាំទឹកដីសៀមរាប លោក ពោក ពោន ដែលត្រូវបានគេហៅឈ្មោះសាមញ្ញថា ជាងពោនៗ និង ជាម្ចាស់ហាង ជាងពោន ដេគ័រ ត្រូវបានគេកត់សម្គាល់ថាក្ដោបបានឱកាសរៀបចំកម្មវិធីធំៗនាំមុខគេតែម្ដង ជាពិសេសគឺកម្មវិធីធំៗថ្នាក់ជាតិប្រចាំខេត្ត។ ជាក់ស្ដែងកាលពីប៉ុន្មានថ្ងៃមុននេះ នៅទីលានជល់ដំរីមានការរៀបចំពិធីបួងសួងយ៉ាងធំ ក៏ក្រុមហ៊ុនរបស់លោកគឺជាអ្នកទទួលខុសត្រូវដ៏ធំផងដែរ។

ព្រឹត្តិការណ៍ដែលមានភាពអធឹកអធមនោះ ក្រុមហ៊ុនជាងពោនដេគ័រ គឺជាអ្នករ៉ាប់រងក្ដាពីស ព្រំ និង ជាអ្នករៀបចំគ្រឿងរណ្ដាប់តាំងពីដើមពិធីរហូតដល់ចប់ ហើយអ្វីដែលគេកត់សម្គាល់គឺក្រុមហ៊ុនមួយនេះ រៀបចំបានល្អ និងធ្វើអោយពិធីកាន់តែប្រណិត និង អធឹកអធម។ យ៉ាងណាមិញ នេះមិនមែនជាការរៀបចំលើកទី១របស់ក្រុមហ៊ុន ពោន ដេគ័រនោះទេ ដោយសារតែក្រុមហ៊ុនមួយនេះ ត្រូវគេដឹងថាបានរៀបចំព្រឹត្តិការណ៍ធំៗប្រចាំខេត្តសៀមរាបបែបនេះ ស្ទើរគ្រប់លើកមកហើយ។ លទ្ធផលជោគជ័យរបស់ក្រុមហ៊ុនមួយនេះ គឺដោយសារតែ ជាងពោន ដេគ័រ មានរោងស្អាត តុកៅអីប្រណិត និង មានលទ្ធភាពរៀបចំកម្មវិធីធំៗទាំងមង្គលការ ពិធីឡើងផ្ទះ សម្ពោធហាង និង ពិធីសាសនាផ្សេងៗ បានយ៉ាងល្អឥតខ្ចោះ ហើយតម្លៃសេវាកម្មគឺអាចនិយាយបានថា ធូរថ្លៃជាងក្រុមហ៊ុនផ្សេងទៀត ដែលនៅភ្នំពេញ។

លោក ពោក ពោន ម្ចាស់ក្រុមហ៊ុន ជាងពោន ដេគ័រ បានលើកឡើងថា ហេតុផលដែលលោកមានឱកាសទទួលបានទំនុកចិត្តក្នុងការរៀបចំកម្មវិធីធំៗ គឺដោយសារតែលោកមានអាជីពនេះប្រមាណជិត២០ឆ្នាំមកហើយ។ អ្វីដែលលោកកាន់លោកទទួលបានទំនុកចិត្ត គឺក្រុមហ៊ុនលោកមានក្ដាពីស និង ព្រំក្នុងចំនួនច្រើនជាងគេ ដោយអាចផ្គត់ផ្គង់កម្មវិធីមង្គលការដែលទទួលភ្ញៀវ១០០តុ រហូតដល់១០រោង ក្នុងថ្ងៃតែមួយ។ ក្នុងនោះក្បាច់រោង ក្បាច់ក្លោងទ្វារ ការតែងផ្កាស្រស់ និង សម្ភារៈដែលប្រើក្នុងពិធីក៏ក្រុមហ៊ុនលោកមានយ៉ាងសំបូរបែប និង ទំនើបជាងគេ ដោយសារតែលោតែងតែបោះទុនក្នុងការទិញ និង ផលិតមកថ្មីៗជាប្រចាំ។

យ៉ាងណាក៏ដោយ បើទោះជាមានទីផ្សារខ្លាំង តែក្រុមហ៊ុនពោនដេគ័រ នៅតែប្រកាន់ជំហរមិនយកចំណេញខ្ពស់ដូចក្រុមហ៊ុននៅភ្នំពេញនោះទេ ទើបលោកអាចក្ដោបក្ដាប់ម្ចាស់ពិធីស្ទើរតែភាគច្រើននៅខេត្តសៀមរាប ជាពិសេសកម្មវិធីថ្នាក់ជាតិ និង កម្មវិធីធំៗនៅតាមបណ្ដាខេត្តជិតខាងសៀមរាប។ លោកបញ្ជាក់យ៉ាងខ្លីថា បើម្ចាស់កម្មវិធីជួលរោងល្បីនៅភ្នំពេញអោយរៀបចំពិធីអស់ពីរបីម៉ឺនដុល្លារ តែបើយកការចំណាយដដែលនោះ មកធ្វើជាមួយ ក្រុមហ៊ុនជាងពោនដេគ័រ នៅសៀមរាប គឺធ្វើពិធីបានធំជាង ប្រណិតជាង និង អធឹកអធមជាង ដូច្នេះហើយទើបទីផ្សាររបស់ក្រុមហ៊ុនលោក ក្ដោបភ្ញៀវបានទាំងតូចទាំងធំ៕

LEAVE A REPLY

Please enter your comment!
Please enter your name here