ក្រុមហ៊ុន សេង ហាន បើកលក់ប្លុកទី7ក្នុងគម្រោងដីឡូតិ៍ទ្រង់ទ្រាយធំនៅផ្លូវ 41

0

កាលពីថ្ងៃទី 23 មករា ឆ្នាំ2022 មុននេះលោកឧកញ៉ា យ៉ន សេងហាន អគ្គនាយកក្រុមហ៊ុន សេងហាន និង លោកជំទាវ ម៉ៃ សុម៉ាលី បានបើកលក់គម្រោងទី7របស់ខ្លួនយ៉ាងអធឹកអធមដែលគម្រោងថ្មីនេះគឺស្ថិតនៅគម្រោងយក្សរបស់ក្រុមហ៊ុន ដែលស្ថិតនៅលើផ្លូវ41 ត្រង់ចំណុចគីឡូម៉ែត្រលេខ19។ គម្រោងថ្មីនេះត្រូវគេឃើញមានការចូលរួមពីអតិថិជនជាច្រើនរយនាក់ ដោយត្រឹមតែប៉ុន្មានម៉ោងប៉ុណ្នោះ ក្រុមហ៊ុនអាចលក់ដីឡូតិ៍ក្នុងគម្រោងថ្មីនេះរហូតដល់រាប់រយឡូតិ៍។

លោកឧកញ៉ា យ៉ន សេងហាន បានថ្លែងបញ្ជាក់ថា ការបហរកាសបើកគម្រោងថ្មីនៅលើទីតាំងចាស់ គឺស្របពេលដែលបរិបទសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជាមានការបើកទូលាយឡើងវិញនិងស្របពេលដែលទីផ្សាអចលនទ្រព្យនៅលើបណ្ដោយផ្លូវ41 កាន់តែមានសន្ទុះ។ ការបើកសម្ភោធនេះ ក៏ដើម្បីបង្ហាញឱ្យអតិថិជនទាំងអស់មើលឃើញពីការរីកចម្រើននៃហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅលើគម្រោងចាស់ ដែលកំពុងតែត្រូវបានពន្លឿនការអភវឌ្ឍក្នុងពេលដ៏ខ្លី។

គម្រោងដ៏ធំមួយនេះនឹងលេខឡើងនូវសំណង់អាគាជួល ខារ៉ាអូខេ ភោជនីយដ្ឋាន ហាងកាហ្វេរ និង ស្ថានីយ៍ប្រេងឥន្ធនៈជាដើម នឹងត្រូវលេចឡើង និងត្រូវបានស្ថាបនាខណៈដែលផ្សារ និង ស្រះទឹក ដើម្បីឱ្យបងប្អូនបានជិះទូកលេងកម្សាន្តក៏ត្រូវបានស្ថាបនារួចរាល់។ នៅក្នុងតំបន់នេះក៏ហ៊ុមព័ន្ធដោយតំបន់សេដ្ឋកិច្ចសំខាន់ៗរបស់ស្រុកគងពិសីដូចជា ផ្សារ សាលារៀន វត្តអារ៉ាម និង អាគារោងចក្រជាច្រើន។ លោកឧកញ៉ាបានលើកទឹកចិត្តឱ្យពលរដ្ឋវិនិយោគគម្រោងដីឡូតិ៍ក្នុងដំណាក់កាលនេះដោយសារតែដីគឺមិនកើតតែមនុស្សកើត ហើយការវិនិយោគក្នុងការទិញដីមិនមានហានិភ័យបង់ខាតនៅក្នុងដំណាក់កាលកូវីដនេះ។