មិនមែនមុខជំនួញទាំងអស់សុទ្ធតែទទួលផលវិជ្ជមាន អ្នកគ្រូ សាត ស្រីពៅ ក៏ទម្លាយពីការបង់ខាតមួយផ្នែកដែលគ្រប់គ្នាមិនបានដឹង

0

គ្មានអ្នកណាមិនដឹងនោះទេ ថា អ្នកគ្រូ សាត ស្រីពៅ ដែលជាអ្នកឯកទេសផ្នែកសុខភាពបន្តពូជ និង ជាអ្នកជំនាញព្យាបាលអ្នកមានបញ្ហាអត់កូន កំពុងជោគជ័យខ្លាំង ក្រោយពីបើកគ្លីនិកSP នៅជ្រោយចង្វារ និង នាំចូលផលិតSP ដើម្បីដោះស្រាយបញ្ហាអត់អត់កូន។ អ្នកគ្រូកាន់តែបង្ហាញអោយឃើញពីភាពរឹងមាំនៃមុខជំនួញថែមទៀត នៅពេលអ្នកគ្រូបានធ្វើពិធីជួបជុំអ្នកតំណាង កាលពីថ្ងៃទី ៨ មករា ដើមឆ្នាំ២០២២ កន្លងទៅ ដូច្នេះហើយទើបម្នាក់ៗមានការភ្ញាក់ផ្អើល នៅពេលតារាអនឡាញផ្នែកសុខភាពរូបនេះ ស្រាប់តែទម្លាយការបរាជ័យមួយដ៏ធំ ដែលធ្វើអោយអ្នកគ្រូខាតបង់រហូតដល់ជាង១០ម៉ឺនដុល្លារ ដែលការបង្ហោះនេះក៏ជាការលាតត្រដាង នៅពីក្រោយជោគជ័យដែលគេមិនពុំបានដឹង។

អ្នកគ្រូ សាត ស្រីពៅ បានបង្ហោះគួរអោយចាប់អារម្មណ៍ថា”11-01-2022ជីវិតអ្នករកសុីទើបយល់ថាជូរចត់បែបណា!
ថ្ងៃនេះខ្ញុំមកផ្ទះម៉ែប្រាប់ថា ថ្ងៃនេះជាថ្ងៃចុងក្រោយមេជ្រូកធំប្រចាំទ្រុងងាប់បង្ហើយ ហើយ ១ នឹងទៀតគឺ អស់រលីងតែម្តង!
សរុបគឺ មេ ១៦០ក្បាលមានផ្ទៃពោះ បា ៤ក្បាល កូនតូចៗ រាប់រយ!
កាលយើងទិញមកពី កសិដ្ធាន មេ ១ក្បាល ៥០០$ បារ ១១០០$
រយះពេល១ខែ ដើមខែ ១២ ដល់ឡូវ ស្លាប់អស់រលីងបោសទ្រុង
មិនគិតពីលុយទុនធ្វើទ្រុង ចំនី ការថែទាំ គ្រាន់តែជ្រូក ១០មុឺនជាង
ជីវិតអ្នករកសុីរឹងមាំដួលងើបៗ តែពេលងើបវាឈឺណាស់ហើយ ងើបរបៀបណាមានតែយើងទេអ្នកដឹង!

ខ្ញុំមិនមកទេពេលលឺថា ជ្រូកកំពុងឈឺ ពេលមកបាត់រូបភាពអស់រលីង។ អាណិតណាស់ តែ ពួកយើងក៏ជួយអស់លទ្ធភាពហើយ។ អាណិតសត្វដែលនៅជាមួយយើងឡើងអូរអ៊យ៉ាងមានក្ដីសុខ មាន ម៉ែ មាន ឪ មានកូនសំឡេង លាន់កងរំពង😢😢😢
»ជាការពិតពេលយើងតាំងចិត្តជាអ្នករកសុីយើងក៏ទទួលយក
បទពិសោធន៏បរាជ័យដ៏ធំធេងមួយចំនួន។តែពេលឆ្លងកាត់ម្តងៗគ្រាំគ្រាណាស់!
»ខ្ញុំឆ្លងកាត់មក៣ ឆ្នាំនេះបានក្រាស់ក្រែលដែរហើយ!
តែលើកនេះ អាណិត ប្អូន អាណិត លោកឪ ខ្ញុំ និង ក្រុមការងារ!
»ខ្ញុំធ្លាប់ប្រាប់បុគ្គលិកខ្ញុំថា ពេលបងចិញ្ចឹមជ្រូកដំណើរការ អូនទិញមេ ដាក់ផ្ញើរ ហើយ បើកប្រាក់ខែសន្សំអោយចំនីទៅ ពេលបានកូនយើងលក់បានសល់លុយច្រើន។

បងចង់ជួយគ្នាយើង គាត់ក៏រងចាំរហូត។ បើពេលនេះមានជ្រូកគាត់ដែរមិនដឹងថាទុកធំនឹង ឈឺចាប់ជាងនេះម៉េចទេ🥲
#សារចុងក្រោយមានអីទេជូនទឹកភ្នែកបិទមាត់កុំនិយាយអីហើយញញឹមនៅក្នុងចិត្តទៅខួរក្បាលរកវិធីចាប់ផ្តើមសារជាថ្មី!
#ទះដៃអបអរអរគុណខ្លួនឯងសុំទោសខ្លួនឯង
#បើអ្នកច្បាស់ក្នុងចិត្តថានឹងរកសុីត្រូវរៀនសូត្រពីការឈឺចាប់នៃការខាតបង់ទំនួលខុសត្រូវនៃ ប-ណ។
Story2021″។ ការបង្ហោះរបស់អ្នកគ្រូក៏សារមួយ ដើម្បីបង្ហាញពីបទពិសោធន៍នៃអាជីវកម្មផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here