មកទល់ពេលនេះ គម្រោងរីស៊តលម្ហែកាយខ្នាតយក្ស CL Hanchey Resort កំពុងធ្វើអោយមានការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីគម្រោងនេះ ប្រកាសលក់ដីចម្ការទំហ៊ំ20×40 ក្នងតម្លៃតែ13200ដុល្លារ ហើយទទួលបានផ្ទះលម្ហែកាយបន្ថែមមួយទៀត ខណៈដែលគម្រោងនៅក្នុងរីស៊តនេះ ក៏សម្រុកសង់ប៉ម សួនលម្ហែកាយ និង សង់អាងទឹកយក្សដើម្បីអោយទីតាំងទាំងមូលក្លាយជាតំបន់ទេសចរណ៍យក្ស ប្រចាំខេត្តកំពង់ចាម។
លោក គូរ ពិសិដ្ឋ នាយកទីផ្សារប្រចាំក្រុមហ៊ុន CL Han Chey Resort បញ្ជាក់ថា កាលពីមុនគម្រោងនេះ ពុះតែខ្នាត 50×100 ប៉ុណ្ណោះ ដើម្បីអោយអ្នកត្រូវការដីចម្ការ និង ផ្ទះលម្ហែកាយទទួលបានដីធំ ប៉ុន្តែដោយសារតែមានសំណូមពរច្រើន និង ដើម្បីអោយអ្នកដែលមានជីវភាពមធ្យម និង ក្រោមមធ្យម ក៏អាចមានផ្ទះលម្ហែាយផងដែរ នៅក្នុងគម្រោងដ៏ធំនេះ ក្រុមហ៊ុនក៏សម្រេចពុះខ្នាត 20×40 ដោយក្នុងដីក្រៅពីមានដំណាំ ក៏មានផ្ទះលម្ហែកាយមួយខ្នង ដែលម្ចាស់ដីអាចមកសម្រាកលេង និង ទឹកភ្លើងអោយផងដែរ។ លោកថាគម្រោងដីទាំងអស់សុទ្ធតែជាប់ផ្លូវ៨ម៉ែត្រយ៉ាងតិច ហើយកាលពីថ្ងៃឆ្លងឆ្នាំកន្លងទៅ ក្រុមហ៊ុនក៏បានបោះតង់សម្រាកកម្សាន្ត ដោយផ្ដល់លទ្ធភាពអោយអ្នកផ្សេងៗ មកបោះតង់លង ដើម្បីបង្ហាញពីសក្កានុពលនៃរីស៊តនេះផងដែរ។
លោកថាតម្លៃនេះ នឹងត្រូវបិទក្នុងពេលដ៏ខ្លី ហើយលក្ខណ្ឌនៃការបង់លុយក៏ងាយស្រួលផងដែរ ដើម្បីសម្រួលដល់អ្នកដែលចង់បានផ្ទះលម្ហែកាយ ហើយមិនមានថវិកាគ្រប់គ្រាន់ភ្លាម។ លោកថា ប្រូម៉ូហ្សិននេះ កំពុងផ្ទុះខ្លាំង ហើយអ្នកបានទិញទីតាំងល្អមុន គឺនឹងចំណេញកប់ក្ដោង ដោយសារតែមិនយូរទៀតទេ គម្រោង CL Han Chey Resort នឹងក្លាយជាទីលម្ហែកាយដ៏ធំ នៅជិតភ្នំហាន់ជ័យ ដែលនឹងមានមនុស្សមកលេងកុះករ ដោយសារតែទេសភាពដែលអំណោយផលស្រាប់គឺមិនខុសពីនៅរតនៈគីរី ហើយក្រោយពេលក្រុមហ៊ុនសាងសហេដ្ឋារចនាសម្ព័ន្ធ និង កន្លែងកម្សាន្តរួចរាល់ គឺដីក្នុងប្លង់នីមួយៗ នឹងគ្មានតម្លៃនេះទេ ព្រោះតម្លៃ13200ដុល្លារ គឺទិញតែដីនៅតំបន់នោះមិនបានផង ក្នុងទំហ៊ំដែលលក់ជូន កុំថាឡើយបានផ្ទះលម្ហែកាយ និង បានទីតាំងនៅក្នុងគម្រោងលម្ហែកាយដ៏ធំ ប៉ុន្តែមកពីក្រុមហ៊ុនចង់ធ្វើអោយគម្រោងនេះផ្ទុះ និង ចង់អោយអ្នកមានចំណូលទាប អាចទិញផ្ទះលម្ហែកាយបាន ទើបសម្រេចពុះលក់ជាកាដូឆ្នាំថ្មី។ ផ្ទះលម្ហែកាយនេះ អ្នកទិញក៏អាចរើសម៉ូដ និង ស្នើថែមថយតាមចំណូលចិត្តផងដែរ ដើម្បីតម្រូវតាមអតិថិជន។ លោក គូរ ពិសិដ្ឋ បន្តថា គម្រោងនេះមិនយូរនោះទេ នឹងក្លាយជាមុខមាត់ថ្មីរបស់ខេត្តកំពង់ចាម ខណៈដែលក្រុមហ៊ុនក៏មានចក្ខុវិស័យវែងឆ្ងាយ ក្នុងការវិនិយោគនេះ៕