កាលពីថ្ងៃទី 25 ខែធ្នូរ ឆ្នាំ 2021 មុននេះ ក្រុមហ៊ុន Show up land ដែលជាក្រុមហ៊ុនធំមួយក្នុងវិស័យអចលនទ្រព្យ បានប្រកាសបើកគម្រោងថ្មីរបស់ខ្លួនហើយនៅតាមបណ្ដោយផ្លូវជាតិលេខ3 ត្រង់ចំណុចផ្សារដើមរការ។ ដោយគម្រោងថ្មីនេះគឺមានទាំងវីឡាទំនើបនិងដីពុះឡូតិ៍លក់។
លោក អ៉ិន ណាង អគ្គនាយកក្រុមហ៊ុន Show Up Real Estate បានលើកឡើងថា នេះជាគម្រោងទី9 របស់ក្រុមហ៊ុន។ ដោយរយៈពេលកន្លងមក Show Up Land បានផ្ដល់នូវទំនុកចិត្តយ៉ាងខ្លាំងដល់វិស័យអចលនទ្រព្យ ទើបជម្រុញឱ្យគ្រប់គម្រោងទាំងអស់ទទួលបានជោគជ័យទាំងក្នុងកំឡុងពេលកូវីដផ្ទុះឡើង។ លោកថា ទំនុកចិត្តទាំងនោះគឺការបើកគម្រោងចំទីតាំងដែលមានសក្តានុពល ការផ្ដល់ជូននូវតម្លៃសមស្រប លក្ខខណ្ឌបង់រំលោះងាយស្រួល និងការផ្ដល់ជូននូវហេដ្ឋារចនាសម្ព័ន្ធទាំងក្នុងនិងក្រៅគម្រោងច្បាស់លាស់លើសពីការសន្យា។
ជាមួយនឹងលក្ខខណ្ឌដែលបានលើកឡើងនេះហើយ ទើបគ្រប់គម្រោងរបស់ Show Up Land មានការគាំទ្រហើយជាលទ្ធផលត្រឹមថ្ងៃបើកសម្ភោធគម្រោងថ្មីជាផ្លូវការនេះ គឺគម្រោងនៅផ្សារដើមរការទាំងវីឡាទំនើបនិងដីឡូត្តិ៍គឺលក់អស់ 70% តែម្ដង។ ដូវ្នេះហើយទើបនៅកកនុងថ្ងៃបើកសម្ភោធលោកនិងភរិយា ដែលជាម្ចាស់គម្រោងបានផ្ដល់រង្វាន់ធំជូនដល់អតិថិជនរួមមាន៖ រថយន្ត និង រង្វាន់ធំៗជាច្រើនផ្សេងទៀតដើម្បីជាការលើកទឹកចិត្ត។ ក្រោយពីប្រកាសគម្រោងទី9នេះ ក្រុមហ៊ុនក៏គ្រោងនឹងវិនិយោគក្នុងវិស័យសាងសង់ខុនដូ និង រីស៊ត ផងដែរ នៅខេត្តកំពត។
លោក ព្រំ សុធា ប្រធានក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន Show Up Real Estate បានបង្ហាញនូវជំនឿចិត្តយ៉ាងខ្លាំងនៅក្នុងគម្រោងថ្មីនេះ ដោយលោកអះអាងថា បើទោះជាបញ្ហាកូវីដនៅតែជាឧបសគ្គ តែសន្ទុះនៃការលក់ចេញនៅតែរលូន ដោយសារតែគម្រោងរបស់ក្រុមហ៊ុនមួយៗសុទ្ធតែស្ថិតនៅទីតាំងប្រជុំជន ហើយលក្ខខណ្ឌនៃការបង់រំលោះក៏ងាយស្រួល។ លោកថាដីឡូត្តិ៍នៅក្នុងគម្រោងថ្មីនេះគឺមានតម្លៃចាប់ពី 8000$ ហើយផ្ទះវីឡាទំនើបគឺមានតម្លៃចាប់ពីជាង 40000$ ដែលតម្លៃនៃការដាក់ចេញនេះគឺអំពោយផលបំផុតសម្រាប់អ្នកចង់បានផ្ទះនិងដីក្នុងតម្លៃទាប នៅតំបន់ផ្សារដើមរការ។
នៅក្នុងពិធីនោះក្រុមហ៊ុនក៏បានរៀបចំការប្រគុំតន្ត្រី និងពិសារអាហារសាមគ្គីដែលមានអតិថិជនចូលរួមរាប់រយនាក់ផងដែរ ដែលបង្ហាញថាគម្រោងថ្មីរបស់លោកផ្ទុះការគាំទ្រ។