ប្រជាជនខេត្តតាកែវ ងាកទៅរកការដាំដំណាំក្នុងផ្ទះសំណាញ់របស់គម្រោង ដើម្បីបង្កើនជីវភាពរបស់ពួកគេ

0

រាជរដ្ឋាភិបាលកម្ពុជា (RGC) និងមូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍន៍កសិកម្ម (IFAD) សហការគ្នាដើម្បីពន្លឿនទីផ្សាររួមបញ្ចូលសម្រាប់ម្ចាស់អាជីវកម្មខ្នាតតូច (AIMS) ដើម្បីជួយប្រជាពលរដ្ឋនៅភូមិត្រពាំងចក ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ។ ប្រជាពលរដ្ឋបានសម្តែងនូវភាពសប្បាយរីករាយ បន្ទាប់ពីជីវិតរបស់ពួកគេត្រូវបានផ្លាស់ប្តូរក្រោយចូលរួមជាមួយគម្រោង AIMS តាមរយៈការដាំដំណាំក្នុងផ្ទះសំណាញ់ និងគម្រោងបានជួយសម្រួលដល់ការធ្វើទីផ្សារកសិផលអោយមានតម្លៃសមរម្យ ដោយកាត់បន្ថយចំនួនឈ្មួញរាយរងមកត្រឹមឈ្មួញដែរល្អតែមួយក្នុងការទទួលទិញទិន្នផលទៅលក់បន្ត បន្ថែមពីលើលនេះទៅទៀត គម្រោងក៏បានរៀបចំកិច្ចប្រជុំរវាងកសិករនិងអ្នកផ្គត់ផ្គង់វត្ថុធាតុដើមជូនកសិករនូវក្នុងតម្លៃមួយដ៏សមរម្យផងដែរ។ ប្រជាជនបានចង្អុលបង្ហាញថាពួកគេបានចំណាយពេលជាច្រើនឆ្នាំក្នុងការធ្វើកសិកម្មបែបប្រពៃណី ប៉ុន្តែការប្រមូលផលហាក់ដូចជាមិនសមស្រប ដូច្នេះពួកគេត្រូវតែចូលរួមក្នុងគម្រោង AIMS និងធ្វើកសិកម្មបែបទំនើប។