រយៈពេលមិនដល់កន្លះឆ្នាំនៅឡើយទេ តែផលិតផល ESN របស់ក្រុមហ៊ុន ESNC ទទួលជោគជ័យយ៉ាងខ្លាំងនៅក្នុងវិស័យអនឡាញ ដោយមានអ្នកតំណាងកាន់តែច្រើន បន្ទាប់ពីប្រើយុទ្ធសាស្ត្រ៤៨ដុល្លារ។ លោកស្រី អែន សុខនី អគ្គនាយិការក្រុមហ៊ុនបញ្ជាក់ថា បើទោះជាផលិតផលខ្លួនល្អ ហើយមានការទទួលស្គាល់ តែបើខ្វះយុទ្ធសាស្ត្រ៤៨ដុល្លារ ដែលលោកស្រីបានដាក់ចេញក៏មិនអាចជោគជ័យលឿនស្លេវដល់ម្លឹងនោះដែរ។ លោកស្រីថា ៤៨ដុល្លារ លោកស្រីមិនត្រឹមតែផ្ដល់ផលិតផលអោយលក់គ្រប់មុខតែប៉ុណ្ណោះទេ តែក៏ជួយបង្រៀនលក់ផងដែរ ទើបតំណាងស្ទើរទាំងអស់របស់លោកស្រីលក់ដាច់ ហើយបានចំណូលច្រើន។ លោកស្រីនៅតែបន្តយុទ្ធសាស្ត្រ៤៨ដុល្លារនេះ ដោយអះអាងថាដើម្បីជួយដល់ស្ត្រីអោយមានមុខរបរ និង មានប្រាក់ចំណូលដោយគ្រាន់តែចំណាយលុយកាត់ស្តុកត្រឹមតែ៤៨ដុល្លារ។
មកទល់ពេលនេះ មានអ្នកតំណាងកញ្ចប់តូចបែបនេះ មិនតិចទេ បានវិវឌ្ឍន៍ក្លាយជាអ្នកកាត់ស្តុកកញ្ចប់ធំ ដោយសារការរីកចំរើន ដែលក្រុមហ៊ុនផ្ដល់អោយ។ ជាក់ស្ដែងចាប់តាំងពីលោកស្រីនាំចូលផលិតផល Jelly Mask ដែលជាម៉ាស់ជែលបិទមុខពេលយប់ គឺកាន់តែមានតំណាងច្រើនឡើង បន្ថែមពីលើផលិតផល Sun Cream ដែលលក់ដាច់ខ្លាំង។ នៅលើផេកលោកស្រីនៅតែបង្ហោះថា”💪💪ចំនាយទុនតែ 48$ គឺអាចចូលលក់ជាមួយក្រុមហ៊ុន ESNC Beauty Co.,Ltd ទៅលើផលិតផលប្រ៊េន E.S.N Beauty Perfect Suncream & E.S.N Jelly Sleeping Mask☀️បានហើយណាចា៎ ឲ្យតែចិត្តចង់ប្រាកដ ហើយដាក់បេះដូងចូលលក់ពិតៗ🎉🎉🎁ទាន់មានប្រូម៉ូសិនទៀត ឆក់ឱកាសរឹតតែចំណេញៗ”🧲💰