ម៉ាដាម លី ប្រកាសផ្ដល់ចំណូលជួយស្ត្រីខ្មែរ ពង្រីកហិរញ្ញវត្ថុ

0

ចាត់ទុកថាគឺជាយុទ្ធសាស្ត្រចែករំលែកដ៏គួរសរសើរមួយ ដែល ម៉ាដាម លី ដែលគេស្គាល់ថាគឺជាអគ្គនាយិកាសហគ្រាសកំពូលម៉ូត និង ជាម្ចាស់ប្រេនផលិត JJ សស្អាត បានប្រកាសជួយស្ត្រីខ្មែរគ្រប់រូប អោយមានឱកាសរកចំណូល ដោយមិនបាច់ប្រើដើមទុន។ ក្រៅពីផ្ដល់ផលិតផលអោយលក់ដោយមិនតម្រូចវអោយប្រើដើមទុន លោកស្រីក៏ជួយបណ្ដុះបណ្ដាល ផ្ដល់ផេកអោយមួយដើម្បីរកស៊ីផងដែរ ដើម្បីកែប្រែស្ត្រីមេផ្ទះទាំងឡាយ អោយក្លាយជាស្ត្រីមានចំណូល។ អ្នកនាង ស្វែង សុជាតា កំពូលតារាសម្ដែង និង ជា Brand Ambassador បានបង្ហាញការសាទរ នៅពេលឃើញម៉ាដាម លី មានទឹកចិត្តបែបនេះ ចំពោះស្ត្រីដូចគ្នា។

ក្នុងពិធីជួបជុំស្ត្រីៗមួយ កាលពីថ្ងៃទី២ វិច្ឆិកា ឆ្នាំ២០២១ លោកស្រី ម៉ាដាម លី និយាយថា គ្រប់ស្ត្រីទាំងអស់អោយតែចង់រកស៊ី គឺគ្រាន់តែឆាតមកផេក កំពូលម៉ូដ ឬ ទំនាក់ទំនងតាមលេខលើផេក គឺអ្នកស្រីនឹងទទួលទាំងអស់ ដោយផ្ដល់ផលិតផលគ្រប់មុខអោយលក់ និង បង្រៀនពីរបៀបលក់ ដើម្បីអោយចេះរកលុយ។ លោកស្រី ក្រុមហ៊ុនក៏នឹងលើកផ្លាកអោយតំណាងចែកចាយដោយមិនប្រើដើមទុនទាំងនោះផងដែរ ដើម្បីជួយដល់ស្ត្រីដូចគ្នានៅកម្ពុជា។ លោកស្រីថា នេះគឺជាឱកាសដែលលោកស្រីចង់ជួយដល់ស្ត្រីមេផ្ទះ ហើយលោកស្រីក៏រំពឹងថា ស្រ្តីដែលត្រូវបានលោកស្រីផ្ដល់ឱកាសនឹងជួយខ្លួនឯង ក្នុងការអភិវឌ្ឍន៍ខ្លួន។

អ្នកនាង ស្វែង សុជាតា តារាសម្ដែង លើកឡើងថា ការផ្ដល់ឱកាសអោយស្ត្រីបានលក់ផលិតផលដោយមិនប្រើដើមទុន និង ជួយបង្រៀនស្ត្រីអោយចេះពីគន្លឹះបង្ហោះលក់ គឺជារឿងមួយដ៏ប្រសើរ ដើម្បីអោយស្រ្តីអាចរកចំណូល ដោយមិនប្រើដើម ហើយក៏ជួយអោយស្ត្រីទាំងនោះមានលទ្ធភាពក្លាយជាអ្នកលក់ផលិតផលអនឡាញ ដោយគ្មានហានិភ័យ។ អ្នកនាង ក៏បង្ហាញនូវការអរគុណជំនួសស្ត្រីខ្មែរ ដែលម៉ាដាមលី បានធ្វើនូវរឿងដ៏ល្អមួយនេះផងដែរ៕