ម៉ុង វឌ្ឍនា បង្ហាញពីគំរូក្លាហាន ក្នុងជំនួញអាជីវកម្ម

0

ខុសពីយុវជនភាគច្រើនដែលរៀនចប់ត្រូវធ្វើការអោយគេ ឬ បានត្រឹមតែគ្រប់គ្រងជំនួញរបស់គ្រួសារ យុវជនវ័យ២៤ឆ្នាំ លោក ម៉ុង វឌ្ឍនា ក្រោយរៀនចប់ជំនាញពាណិជ្ជកម្ម បានបើកជំនាញតែងផ្កាស្រស់ ផ្កាជ័រ ប៉ឺតប៉ោង និង នាំចូលគ្រឿងដេគ័រយ៉ាងជោគជ័យ ដោយអាជីវកម្មរបស់លោកកំពុងជោគជ័យ សូម្បីតែកូវីត១៩នៅលិបលៗនោះផង។

លោក ម៉ុង វឌ្ឍនា ហៅ អាធីត ដែលទើបបញ្ចប់ថ្នាក់អាហារូបករណ៍នៅប្រទេសថៃ បានអះអាងថាក្នុងពេលសិក្សានៅថៃ គេតម្រូវអោយលោករៀនផងធ្វើការផង ហើយដោយសារតែលោកទៅជួយធ្វការដេគ័រកម្មវិធីជាមួយអ្នកចេះបានមួយរយះ ហើយដោយមានដុងស្រាប់ផង លោកក៏សម្រេចចិត្តធ្វើអាជីវកម្មនេះតែម្ដង។ លោកបានទំនាក់ទំនងជាមួយបណ្ដារោងចក្រ និង ក្រុមហ៊ុនក្រៅប្រទេស ដែលជាអ្នកផ្គត់ផ្គង់គ្រឿងដេគ័រទាំងនោះ ហើយជាលទ្ធផល គឺលោកជោគជ័យទាំងការជួលអោយដេគ័រក្នុងកម្មវិធីផ្សេងៗ និង ទាំងការនាំចូលគ្រឿងដេគ័រ ដោយនៅលើផេក Na’s Store គឺមានការកុម្ម៉ង់កើនឡើង ពីគ្រប់បណ្ដាហាង និង អ្នកត្រូវការគ្រឿងដេគ័រយកទៅតុបតែង។

លោកថា ជំនួញនេះដំបូងឡើងលោកប្រើដើមទុនដែលបានពីការសន្សំតែបន្តិចបន្តួចប៉ុណ្ណោះ ក្រោយមកក៏ខ្ចីលុយឪពុកម្ដាយយកមកពង្រីក ហើយមកទល់ពេលនេះ ក្រៅពីបានបង្ចិលសងគ្រួសារវិញ ក៏សល់ដើមទុនខ្ទង់ម៉ឺនដុល្លារផងដែរ ខណៈដែលហាង Na’s Store របស់លោកក៏កំពុងប្រើយុទ្ធសាស្ត្រលក់សិទ្ធិផ្ដាច់ដល់ហាងមួយចំនួន និង គ្រឿងពង្រីកការផ្គត់ផ្គង់សម្ភារៈដេគ័រផងដែរ ស្របពេលដែលពិធីមង្គលនានា ក៏មានគេធ្វើច្រើនឡើងវិញ។