បន្ទាប់ពីជោគជ័យក្នុងគម្រោងលក់ផ្ដាច់អោយក្រុមហ៊ុន CLK ដែលជាគម្រោងដីឡូតិ៍ និង បុរីនៅខេត្តត្បូងឃ្មុំ និង គម្រោង CL Hanchey Resort ពេលនេះលោក K01 បានប្រកាសពីកិច្ចកុងត្រា ជាមួយក្រុមហ៊ុន បុរី និង ដីឡូតិ៍មួយផ្សេងទៀតហើយ ដោយលោកប្រកាសថា ពិធីចុះហត្ថលេខានឹងត្រូវធ្វើឡើងនៅថ្ងៃទី២៦ វិច្ឆិកា ឆ្នាំ២០២១ ដោយក្រោយពីកិច្ចកុងត្រាទៅ គឺលោកនឹងទទួលសិទ្ធិធ្វើទីផ្សារផ្ដាច់មុខអោយគម្រោងថ្មីនេះ ជាមួយនឹងតម្លៃខ្លួនកំណត់មួយ។
លោក K01 បង្ហើបថា គម្រោងថ្មីនេះ គឺជាគម្រោងបុរីនៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលជាគម្រោងជាយក្រុងដ៏មានឥទ្ធិពល ទើបលោកសម្រេចចិត្តកុងត្រាលក់ផ្ដាច់អោយ។ ការទទួលគម្រោងនេះ លោកថា មិនប៉ះពាល់ជាមួយក្រុមហ៊ុន CLK និង CL Hanchey Resort នៅត្បូងឃ្មុំ និង កំពង់ចាមនោះទេ ដោយសារតែគម្រោងថ្មី ស្ថិតនៅក្នុងតំបន់ផ្សេង នៅក្នុងខេត្តផ្សេង ដែលលោកយល់ថា គឺជាការផ្ដល់ជម្រើសចំពោះអតិថិជនទៅវិញទេ៕