K01 និង លោក ម៉ោល ចាន់ណា ចាប់ដៃគ្នាលក់បង្ហើយគម្រោង CLK នៅត្បូងឃ្មុំ

0

កាលពីព្រឹកថ្ងៃទី 21 ខែ វិច្ឆិកា ឆ្នាំ 2021 លោក K01 ដែលទទួលគម្រោងលក់ផ្ដាច់គម្រោងដីឡូត្តិ៍ និង វីឡា CLK ត្បូងឃ្មុំ និងលោក ម៉ោល ចាន់ណា ជាម្ចាស់គម្រោងផ្ទាល់បានធ្វើពិធីប្រកាសលក់បង្ហើយ នូវគម្រោងដីឡូត្តិ៍ និង ផ្ទះរបស់ខ្លួនយ៉ាងគគ្រឹកគគ្រេង ដោយមានអ្នកចូលរួមច្រើនគួរសម។ នៅក្នុងពិធីនោះលោក ម៉ោល ចាន់ណា ដែលជាម្ចាស់គម្រោងក៏បានប្រកាសលក់បញ្ចុះតម្លៃយ៉ាងពិសេស ដោយដីឡូត្តិ៍ជាប់ផ្លូវកៅស៊ូ14m លក់ត្រឹមតែជាង 4000$ និងឡូត្តិ៍នៅផ្លូវខាងក្នុងលក់ត្រឹមតែជាង2000$ ខណៈដែលវីឡាទោលដែលមានតម្លៃប្រមាណ4ម៉ឺនដុល្លា ត្រូវប្រកាសលក់ត្រឹមតែ29000$ និង ផ្ទះល្វែងលក់ត្រឹមតែ 19000$ ដែលនេះគឺជាការលក់បង្ហើយដើម្បីចែកជូនដល់អតិថិជនក្រោយបើកប្រទេស ក៏ដូចជាដើម្បីឱ្យអតិថិជនមានឱកាសបានទិញដី និងផ្ទះដែលមានតម្លៃទាបជាងទីផ្សារ ក៏ដូចជាទុកដើម្បីជាទ្រព្យក្រោយពេលទីរួមខេត្តត្បូងឃ្មុំ កាន់តែមានការអភិវឌ្ឍខ្លាំង។

យ៉ាងណាក៏ដោយតម្លៃពិសេនោះត្រូវបានកំណត់ចំនួនឡូត្តិ៍ និងចំនួនផ្ទះផងដែរ ដោយអតិថិជនអាចឆាតទៅកាន់ page ដើម្បីសាកសួរពីព័ត៌មានដី និង ផ្ទះ ក្នុងតម្លៃ Promotion នេះ ថាសល់ឬក៏មិនសល់។ លោក K01 បានថ្លែងបញ្ជាក់ខ្លួនទទួលសិទ្ធិលក់ផ្ដាច់ឱ្យគម្រោងមួយនេះរយៈពេល3 ឆ្នាំ តែជាក់ស្ដែងលោកចាប់ផ្ដើមធ្វើទីផ្សារត្រឹមតែប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះ គឺគម្រោងទាំងមូល បានលក់ជិតអស់ហើយ ទើបលោកសម្រេចធ្វើពិធីលក់បង្ហើយ និងផ្ដល់នូវតម្លៃយ៉ាងពិសេស ក្នុងឱកាសដែលប្រទេសទាំងមូលកំពុងដំណើរការគ្រប់អាជីវកម្មឡើងវិញ។