យោងតាមការបង្ហោះជាផ្លូវការ នៅថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០២១- ក្រុមហ៊ុន ពិសុទ្ធសម្បត្តិ អេនធើប្រាយ ឯ.ក ត្រូវបានអនុញ្ញាតនាំចូល និងចែកចាយតេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ ម៉ាក “Sure Status Covid-19 Antigen Card Test” ក្រោយពីបានចុះបញ្ជិកានៅក្រសួងសុខាភិបាលជាស្ថាពរ។
តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ ម៉ាក “Sure Status Covid-19 Antigen Card Test” ផលិតដោយក្រុមហ៊ុន Premier Medical Corporation នៅប្រទេសឥណ្ឌា និងត្រូវបានទទួលស្គាល់ពី អង្គការសុខភាពពិភពលោក (WHO) ហើយកំពុងចែកចាយនៅតាមបណ្ដាប្រទេសជាច្រើន ក្នុងនោះរួមទាំងប្រទេសកម្ពុជាផងដែរ។ បច្ចុប្បន្ន ក្រុមហ៊ុន Premier Medical Corporation កំពុងតែស្នើសុំចុះបញ្ជិការជាមួយ FDA ដើម្បីទទួលការអនុញ្ញាតចែកចាយផលិតផលរបស់ខ្លូននៅសហរដ្ឋអាមេរិកបន្ថែមទៀត។
ក្រុមហ៊ុន ពិសុទ្ធសម្បត្តិ អេនធើប្រាយ ឯ.ក ដែលទទួលបានសិទ្ធិចែកចាយនៅព្រះរាជាណាចក្រកម្ពុជាពីក្រុមហ៊ុន Premier Medical Corporation បានបញ្ជាក់បន្ថែមថា៖“ការទទួលស្គាល់ពីស្ថាប័នអន្តរជាតិ WHO និង គាំទ្រដោយអង្គការ UNICEF គឺជាសក្ខីភាពបញ្ជាក់ពីគុណភាពនៃផលិតផលនេះ”។ ការសម្រេចនាំចូលនេះ ក៏ដើម្បីរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្រុមហ៊ុន ពិសុទ្ធសម្បត្តិ អេនធើប្រាយ ឯ.ក នឹងចាប់ផ្តើមចែកចាយ តេស្តរហ័សខាងលើនេះក្នុងតម្លៃ ៣.៦០ ដុល្លាអាមេរិច ក្នុងមួយឧបករណ៍។
ក្រុមហ៊ុន Premier Medical Corporation គឺជាក្រុមហ៊ុនឈានមុខគេលើពិភពលោកក្នុងការអភិវឌ្ឍន៍, ផលិត និងចែកចាយឧបករណ៍ធ្វើតេស្តវិនិច្ឆ័យមេរោគឆ្លងផ្សេងៗរួមមាន មេរោគអេដស៍, ជំងឺគ្រុនចាញ់, និងជំងឺរលាកថ្លើម…ផងដែរ។ ក្រុមហ៊ុននេះបានសហការជាមួយសាកលវិទ្យាល័យឈានមុខគេជាច្រើន និងមជ្ឈមណ្ឌលគ្រប់គ្រងជំងឺ (CDC) ក្នុងការបង្កើតឧបករណ៍ថ្មីៗ ដើម្បីធ្វើតេស្តរកជំងឺឆ្លងផ្សេងៗទៀត។សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមទូរស័ព្ទលេខ ០១២ ២០២ ២៦៦។