ភោជនីយដ្ឋានបាយ័ន សម្រេចលក់សិទ្ធិបើកសាខាទី៤ ពង្រីកអាជីវកម្ម

0

បើទោះជាមានការរាំងស្ទះដោយស្ថានភាពកូវីត១៩ តែអាជីវកម្មភោជនីយដ្ឋាន បាយ័ន នៅតែមានការឈានឡើង ដោយសូម្បីតែពេលកូវីតកក្រើកខ្លាំង ក៏អាជីវកម្មមួយនេះ បានប្ដូររបត់ប្រកួតប្រជែងលើវិស័យអនឡាញ ហើយជោគជ័យខ្លាំងណាស់ដែរ។ អ្វីដែលកាន់តែមានការចាប់អារម្មណ៍ គឺយីហោភោជនីយដ្ឋាននេះ បានទទួលទំនុកចិត្តពីអ្នកចង់វិនិយោគលើវិស័យភោជនីយដ្ឋាន ហើយឈានដល់ការចុះហត្ថលេខាប្រគល់សិទ្ធិអោយមានសាខាទី៤ បន្ថែមពីលើទីតាំងដែលមានស្រាប់។

ពិធីចុះហត្ថលេខាប្រគល់សិទ្ធិនេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី១១ កញ្ញា ឆ្នាំ២០២១ នៅភោជនីយដ្ឋានសាខាព្រៃស ដោយមានការចូលរួមពីម្ចាស់អាជីវកម្ម និង ម្ចាស់សាខាទី៤ ព្រមទាំងបុគ្គលិកគ្រប់ជាន់ថ្នាក់មួយចំនួន។ នេះគឺជាឱកាសថ្មីមួយ ដែលបង្ហាញយ៉ាងច្បាស់ពីដំណើរការជោគជ័យរបស់ភោជនីយដ្ឋានបាយ័ន ស្របពេលដែលអាជីវកម្មភោជនីយដ្ឋានភាគច្រើនរអ៊ូរទាំនឹងបញ្ហាកូវីត១៩។ នេះក៏ជាឱកាសសម្រាប់អ្នកមានលុយហើយចង់វិនិយោគក្នុងអាជីវកម្មបើកភោជនីយដ្ឋាន ដែលមិនភ័យរឿងហានិភ័យនោះផងដែរ។

លោកស្រី ថេ ដាឡែន អគ្គនាយិកាភោជនីយដ្ឋាន បាយ័ន បានថ្លែងបញ្ជាក់ថា ដោយមើលឃើញពីភាពរីកចំរើនរបស់យីហោ ភោជនីយដ្ឋានបាយ័ន ក៏ដូចជាមានសំណូមពរច្រើន ពេលនេះក្រុមហ៊ុនបានសម្រេចចិត្តបន្តលក់ Frechcise ហើយ ដើម្បីផ្ដល់ឱកាសអោយអ្នកមានដីទំនេរ ឬ មានលុយ ហើយមិនដឹងថាបើកជំនួញអ្វីប្រកបដោយទំនុកចិត្ត ក្លាយជាម្ចាស់អាជីវកម្ម។ លោកស្រីថា ពីមុនអ្នកចង់បានយីហោភោជនីយដ្ឋានបាយ័នទៅធ្វើអាជីវកម្ម គឺលុះត្រាតែមានទុន៤០ម៉ឺនដុល្លារ ប៉ុន្តែបច្ចុប្បន្នក្រុមហ៊ុនបានផ្ដល់ជំរើស១៥ម៉ឺនដុល្លារ ២០មឹនដុល្លារ ២៥ម៉ឺនដុល្លារ និង ៤០ម៉ឺនដុល្លារ ទៅតាមទំហំដីទំហ៊ំទីតាំង និង ទំហ៊ំវិនិយោគ ហើយក្រុមហ៊ុនជាអ្នករ៉ាប់រងលើការគ្រប់គ្រងមុខជំនួញ និង ធ្វើអោយមានដំណើរការទាំងស្រុង ក្រោយការដំណើរការ។ លោកស្រីថា បរិបទកូវីត១៩ទាមទារអោយមានការបត់បែនច្រើនណាស់ ហើយដោយសារតែយុទ្ធសាស្ត្របត់បែននេះហើយ ទើបធ្វើអោយយៅហោភោជនីយដ្ឋានបាយ័ន នៅតែមានកំណើនលក់ ដោយឈានដលការពង្រាយសាខាបន្តបន្ទាប់នៅលើទីផ្សារ។ ជាក់ស្ដែងបន្ទាប់ពីចុះហត្ថាលេខាប្រគល់សិទ្ធិអោយបើកសាខាទី៤នេះទៅ ក្រុមហ៊ុននឹងប្រគល់សិទ្ធិអោយមានសាខាទី៥បន្ទាប់ទៀត ខណៈដែលសាខាបន្តបន្ទាប់ ក៏នឹងលេចវត្តមានទាំងនៅភ្នំពេញ និង ខេត្តមួយចំនួន។

លោកស្រីថា លោកស្រី ឈួរ ណារ៉ាត់ គឺជាម្ចាស់ភោជនីយដ្ឋានបាយ័ន សាខាទី៤ ហើយរាល់ដៃគូវិនិយោគទាំងអស់ ប្រសិនបើចង់អោយក្រុមហ៊ុនជាអ្នកគ្រប់គ្រងអោយ គឺក្រុមហ៊ុននឹងរៀបប្រព័ន្ធគ្រប់គ្រងជូន ដោយរាល់សកម្មភាព និង ទិន្នន័យ នឹងត្រូវបង្ហាញតាមប្រព័ន្ធបច្ចេកវិទ្យាច្បាស់ មិនភ័យរឿងបើកហើយមិនដើរ។ លោកស្រីថា ភោជនីយដ្ឋានបាយ័ន ផ្ដោតជាពិសេសលើអាហារពេលព្រឹក ពេលថ្ងៃ និង ពេលល្ងាច ហើយមុខអាហារទាំងអស់ មិនគ្រាន់តែយកចិត្តទុកដាក់លើរសជាតិ អនាម័យ និង គុណភាពប៉ុណ្ណោះទេ ប៉ុន្តែក៏មានយុទ្ធសាស្ត្រលក់អោយខ្លាំងទាំងលើអនឡាញ និង ការបើកលក់ផ្ទាល់ដល់ទីតាំងផងដែរ។ ក្នុងនោះប្រព័ន្ធគ្រប់គ្រង និង ទីផ្សារលក់របស់ក្រុមហ៊ុន ក៏ចងជាប្រព័ន្ធច្បាស់លាស់ផងដែរ ទើបភោជនីយដ្ឋានបាយ័ន ក្រៅពីមិនប៉ះពាល់ ក៏អាចបើកសាខាថ្មីបន្តបន្ទាប់តាមរយៈការលក់ Frechcise។ បច្ចប្បន្នលោកស្រីថា មានអតិថិជនជាច្រើន កំពុងទាក់ទងសុំទិញ Frechcise ហើយក្រុមហ៊ុនក៏កំពុងធ្វើការពិចារណាដើម្បីផ្ដល់ជូន ដូច្នេះប្រសិនបើអ្នកចង់ធ្វើជំនួញបើកភោជនីយដ្ឋានហើយចង់បានម៉ាកយីហោមួយនេះ សូមរួសរាន់ទំនាក់ទំនង និងកក់ Frechcise ជាមួយក្រុមហ៊ុន ដើម្បីអាចទទួលបានទីតាំងណាមួយដែលខ្លួនចង់បាន ខណៈដែលលោកស្រីថា យីហោ ភោជនីយដ្ឋានបាយ័ន គឺទាំងរចនាបថ ទាំងបរិយាកាសទីតាំង ទាំងមុខអាហារ និង សេវាកម្ម គឺលោកស្រីជាអ្នកជួយដៃគូវិនិយោគប្រកបដោយទំនុកចិត្ត តាំងពីដំណាក់កាលសិក្សា រហូតបើកដំណើរការអាជីវកម្ម ដើម្បីធានាពីការរីកចំរើន។

ព័ត៌មានលម្អិត សូមទំនាក់ទំនងតាមរយៈ លេខទូរស័ព្ទ៖ 095 7777 48, 096 7777 430