ខណៈមុខម្ហូបថ្មីៗត្រូវបានបញ្ចេញ Rith Omega សម្រេចចិត្តប្ដូរហាង

0

បើទោះជាបរិយាកាសកូវីត១៩ នៅបន្តរាលដាល ក៏អាជីវកម្មលក់ម្ហូបអាហាររបស់ហាង Ella House ដែលត្រូវគេស្គាល់ថាគឺជារបស់លោក Rith Omega នៅតែដំណើរការដោយរលូន។ ជាមួយនឹងភាពជោគជ័យនេះ លោកបានសម្រេចប្ដូរមកកាន់ទីតាំងថ្មី ធំជាងមុន នៅជិតស្ពាននាគ ម្ដុំកាកាស៊ុគីស៊ុបនោះផង ដ្បិតតែស្ថិតក្នុងទីតាំងកោះពេជ្រដដែល។

យោងតាមការបង្ហោះជូនដំណឹង គឺហាង Ella House ដែលធ្លាប់ដំណើរការនៅទីតាំងចាស់នៅកោះពេជ្រ បានប្ដូរមកកាន់មាត់ច្រកនៅស្ពាននាគកោះពេជ្រវិញហើយ ដោយកំពុងជ្រកក្រោមស្លាកយីហោហាង”បង្អែម អាហារថ្លៃត្រង់ ស៊ុប សាច់អាំងឆ្នាំងស្ពាន់”ដោយសារតែខាងកោះពេជ្រ តម្រូវអោយរុះយីហោចាស់ ដាក់យីហោថ្មី គឺទាល់ទាល់មួយអាទិត្យក្រោយ។ ការផ្លាស់ប្ដូរទីតាំងនេះ គឺដើម្បីទទួលបានទីតាំងធំជាងមុន និង ដើម្បីងាយស្រួលចរាចរណ៍លក់អោយបានល្អជាងមុន។ ការផ្លាស់ប្ដូរនេះ ក៏ស្របពេលនឹងកំណើនតម្រូវការមុខម្ហូបកាន់តែមានកំណើនជាងមុន និង ស្របពេលលោក Rith Omega ដែលជាម្ចាស់ហាង ក៏ទើបបង្ហាញមុខម្ហូបថ្មីៗ ប្លែកៗ ហើយមានអតិថិជនច្រើនឡើងចាប់អារម្មណ៍។ ម្ចាស់ហាងរូបនេះ បន្តថា យុទ្ធសាស្ត្រជោគជ័យ របស់ ហាង Ella House គឺ មុខម្ហូបមិនជាន់ហាងដទៃ មុខម្ហូបភាគច្រើនជាការបង្កើតដោយចុងភៅផ្ទាល់ខ្លួន និង ត្រូវបានលក់តាមរយះបណ្ដាញសង្គមទូលំទូលាយ ដែលមានន័យថា ដាច់ខ្លាំងទាំងអតិថិជនមកទទួលដោយផ្ទាល់ និង ការកុម្ម៉ង់តាមអនឡាញ។ យ៉ាងណាមិញលោកថា អតិថិជនមួយចំនួនមិនទាន់បានស្គាល់ទីតាំងថ្មីរបស់ Ella House នៅឡើយទេ ដោយសារតែទីតាំងហាងថ្មី នៅមិនទាន់រុះយីហោចាស់ ព្រោះមិនទាន់ដល់កំណត់៕