CL ហាន់ជ័យ Resort សម្រេចចំណាយលុយខ្ទង់ម៉ឺនចុះកិច្ចព្រមព្រៀងជាមួយ K01 ក្នុងគម្រោងថ្មី

0

កាលពីព្រឹកថ្ងៃទី១ កញ្ញា ឆ្នាំ២០២១ តំណាងជាន់ខ្ពស់ក្រុមហ៊ុន CL Han Chey Resort ដែលជាម្ចាស់គម្រោងផ្ទះលម្ហែកាយដ៏ធំនៅជិតភ្នំហាន់ជ័យ ខេត្តកំពង់ចាម បានសម្រេចចុះកិច្ចព្រមព្រៀងផ្ដល់ទឹកប្រាក់ អោយលោក K01 ចំនួន១៥ម៉ឺនដុល្លារ ដើម្បីអោយលោក K01 ជួយលក់គម្រោងមួយនេះអោយអស់រយៈពេលមួយឆ្នាំ។ កិច្ចព្រមព្រៀងនេះត្រូវបានធ្វើឡើងរវាងភាគីទាំងនៅទីស្នាក់ការក្រុមហ៊ុនK01 និង មានការចូលរួមជាសាក្សីពីក្រុមការងាររបស់ក្រុមហ៊ុនទាំងសងខាងជាច្រើន។

ម៉ោល ចាន់ណា នាយកប្រតិបត្តិ ក្រុមហ៊ុន CL Han Chey Resort បានលើកឡើងថា ដោយសារតែគម្រោងផ្ទះលម្ហែកាយដែលមានទំងហ៊ំដី ៥០គុណនឹង ១០០ម៉ែត្រ គឺជាគម្រោងដែលមានផ្ទះលម្ហែកាយ និង មានសួនដែលជាគម្រោងដ៏ល្អនេះហើយ ទើបក្រុមហ៊ុនសម្រេចចិត្តចាប់ដៃជាមួយលោក K01 ដោយសារតែមើលឃើញថាលោកពូកែយុទ្ធសាស្ត្រលក់ និង ចែកចាយទីផ្សារ ដែលទីផ្សារងាយនឹងឈានទៅមុខ។ ក្រុមហ៊ុនសម្រេចផ្ដល់កម្រៃជូនលោក K01 ចំនួន១៥ម៉ឺនដុល្លារ តែប្រសិនបើ លោក K01 លក់មិនអស់គម្រោងក្នុងរយៈពេលមួយឆ្នាំ គឺត្រូវបង្វិល៥០ភាគរយជូនក្រុមហ៊ុនវិញ។ លោកថាសប្បាយចិត្តសប្បាយចិត្តសម្រាប់កិច្ចសហការនេះ ហើយលោកក៏ជឿថាគម្រោងទាំងមូលនឹងជោគជ័យមុនកំណត់ផងដែរ។

លោក ឃឿន សុឡា ហៅ K01 បានចាត់ទុកថានេះជាជោគជ័យមួយថ្មីដែលលោកទទួលបាននៅក្នុងសម័យកូវីត១៩។ លោកថាគម្រោងនេះ គឺផ្ទះលម្ហែកាយដែលអ្នកណាក៏ត្រូវការព្រោះតម្លៃមួយប្លង់ត្រឹមតែ២៥០០០ដុល្លារ តែមានផ្ទះលម្ហែកាយមួយ មានដី៥០×១០០ និង មានច្បារដំណាំទៀត។ យ៉ាងណាក៏ដោយតម្លៃពិសេសនេះនឹងមានតែ២០ឡូតិ៍សម្រាប់អតិថិជនមុនប្រកាសគម្រោងប៉ុណ្ណោះ ទើបលោកទទូចអោយអតិថិជនរួសរាន់ ព្រោះជាដីជាផ្ទះតម្លៃធូរហើយមានប្លង់រឹងនៅជិតភ្នំហាន់ជ័យ ដែលជាភ្នំល្បីនៅខេត្តកំពង់ចាម៕