ការសិក្សានៅក្នុងប្រទេសអូស្រ្តាលី ប្រកាសកាន់តែទូលាយនៅកម្ពុជា

0

កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ ក្រុមហ៊ុន អេស វើល អេយ៉ូខេសិន ខេមបូឌា បានរៀបចំបទបង្ហាញយ៉ាងទូលាយ ស្តីអំពីការសិក្សា នៅក្នុងប្រទេសអូស្រ្តាលី ដោយបានបង្ហាញសាកលវិទ្យាល័យល្បីៗនៅក្នុងប្រទេសនោះ ដើម្បីអោយសិស្ស និស្សិតកម្ពុជាមានជម្រើសក្នុងការជ្រើសរើស។ ពិធីនេះត្រូវបានធ្វើឡើងនៅរោងភាពយន្ត Prime Cineplex (ផ្សារសុវណ្ណា ជាន់ទី4) ដោយមានការចូលរួមពីបណ្តាសិស្សមកពីសាលារៀនជាដៃគូគឺ អេស វើល អេយ៉ូខេសិន នៅប្រទេសអូស្រ្តាលីផ្ទាល់ និងដៃគូសហការនៅក្នុងប្រទេសកម្ពុជាដូចជាយ៉ាងច្រើនកុះករ។

- Advertisement -

ពិធីដែលបានធ្វើឡើងនៅរោងភាពយន្តប្រាមស៊ីណេផ្លិច(Prime Cineplex) នេះ សមាគមនិស្សិតកម្ពុជាប្រចាំរដ្ឋវិចតូរិយា (Cambodian of Victoria) របស់ប្រទេសអូស្រ្តាលី តំណាងក្រុមហ៊ុន អេ អាយ អិម អេស (AIMS immigration & relocation specialist) តំណាងក្រុមមេធាវី ដឺហ្វ្លេក (The FLAG Attorneys counselors at law) និងតំណាងមកពីសាលាអាមេរិកាំងហ្គោលឌិនហ្គេត (Golden Gate American School) ត្រូវគេឃើញបង្ហាញវត្តមានផងដែរ។ លោក ហេង វិចិត្រ នាយកគ្រប់គ្រងទូទៅ របស់អេស វើល អេយ៉ូខេសិន បានមានប្រសាសន៍ក្នុងកម្មវិធីបើកការតាំងពិព័រណ៍ និងធ្វើបទបង្ហាញនោះថា ក្នុងនាមលោកជាកូនខ្មែរមួយរូបដែលបានកើតនៅប្រទេសកម្ពុជា និងបានធ្វើអន្តោប្រវេសន៍រស់នៅប្រទេសអូស្រ្តាលី លោកតែងតែមានក្តីបំណងក្នុងការជួយអភិវឌ្ឍប្រទេសកម្ពុជា ដោយក្នុងរយៈពេល៥ឆ្នាំចុងក្រោយ លោកតែងផ្តល់បទពិសោធន៍ និងរៀបចំកំណែទម្រង់មួយចំនួនជូនដល់សាលារៀន និងមហាវិទ្យាល័យឯកជនមួយចំនួននៅកម្ពុជា ដែលរួមមានសិស្សសកលវិទ្យាល័យដ៏ធំៗ ដូចជាសកលវិទ្យាល័យន័រតុន អោយយល់ដឹងពីអត្ថប្រយោជន៍ក្នងុការទៅសិក្សានៅក្នុងប្រទេសអូស្រ្តាលី។ លោកស្រី Suphattra Ketyaem អគ្គនាយិកា របស់ អេស វើល អេយ៉ូខេសិនប្រចាំប្រទេស អូស្រ្តាលី លោក Dr. Peter Lewis អគ្គនាយក របស់ Central Melbourne Institution លោកស្រី Nina Ucharatna តំណាង TMG College និងលោក Brandon Esponga តំណាង AIMS immigration & relocation specialist Cambodia ក៏បានលើកបង្ហាញអោយឃើញនូវប្រធានផ្សេងគ្នា ស្តីអំពីការសិក្សា ការរស់នៅ និងបទពិសោធន៍ពីប្រទេសអូស្រ្តាលីផ្ទាល់ ដើម្បីជាគន្លឹះអោយសិស្សកម្ពុជា កាន់តែមានចំណាប់អារម្មណ៍ចង់ទៅសិក្សានៅអូស្រ្តាលី។ ក្នុងនោះ ក្រុមហ៊ុន អេស វើល អេយ៉ូខេសិន ដែលក្រុមហ៊ុនពិគ្រោះយោបល់ និងជាអ្នករៀបចំបែបបទក្នុងការនាំសិស្ស និងនិស្សិតទៅបន្តការសិក្សានៅប្រទេសអូស្រ្តាលី ក៏បានបង្ហាញពីរបៀបទៅសិក្សានៅក្នុងប្រទេសនោះផងដែរ ដូចជាបង្ហាញពីកម្មវិធីសិក្សាបន្តថ្នាក់វិទ្យាល័យ ថ្នាក់ជំនាញ ថ្នាក់បរិញ្ញបត្ររង បរិញ្ញាបត្រ អនុបណ្ឌិត បណ្ឌិត របៀបការដាក់ពាក្យចូលរៀន តម្លៃសិក្សា ការសុំទិដ្ឋាការ និងពត៌មានផ្សេងៗ៕

LEAVE A REPLY

Please enter your comment!
Please enter your name here