នៅលើទឹកដីអាមេរិក មិនមែនគ្រាន់តែបងប្អូនខ្មែរ នៅក្នុងសហគមន៍ខ្មែរប៉ុណ្ណោះទេ សូម្បីតែជនជាតិបរទេសដែលនិយមថែរក្សាសម្រស់ក៏ស្គាល់ផលិតផលព្យាបាលស្បែកមុខម៉ាក MIA ស្ទើរច្បាស់ដូចថ្ងៃ ដោយសារតែផលិតផលនេះ គឺជាការបង្កើតឡើងដោយពេទ្យជំនាញសើរស្បែកនៅអាមេរិក និង មានការទទួលស្គាល់ដោយក្រសួងសុខាភិបាលអាមេរិក អោយចរាចរលើទឹកដីអាមេរិក ដែលលក្ខខ័ណ្ឌនេះ មិនសុទ្ធតែមានផលិតផលផ្សេងអាចមាន។ អ្វីដែលគួរអោយសរសើរ គឺ MIA ជាផលិតផលដែលបង្កើតឡើងដោយកូនខ្មែរ ដែលជាម្ចាស់ប្រេនតែម្ដង បន្ទាប់ពីអ្នកនាងក៏មានបទពិសោធន៍លើអាជីវកម្មមួយនេះ។
អ្នកនាង ម៉េត សុភាព ដែលជាម្ចាស់ហាងដូណាត់ធំមួយ នៅរដ្ឋTexas សហរដ្ឋអាមេរិក និងជាអគ្គនាយកក្រុមហ៊ុន MIA Natural Skin Care បានថ្លែងបញ្ជាក់ថា កាលពីនៅស្រុកខ្មែរ អ្នកនាងគឺជាអ្នកផលិតផលអនឡាញមួយរូប ហើយក្រោយពេលត្រូវបានស្វាមីធានាយកទៅរស់នៅសហរដ្ឋអាមេរិក ក្នុងទីក្រុងហ៊ូស្តុន ជាមួយនឹងអាជីវកម្មលក់នំដូណាត់។ ប៉ុន្តែដោយក្នុងតំបន់នោះមានព្យុះយ៊ាយីហើយបណ្ដាលអោយហាងត្រូវលិចលង់ ទើបអ្នកនាង និង ស្វាមី រើមកកាន់តំបន់ថ្មីក្នុងរដ្ឋ Texas ហើយបានស្គាល់អ្នកជំនាញផ្នែកស្បែកនៅលើទឹកដីអាមេរិក។ ស្របពេលដែលអ្នកនាង ក៏ធ្លាប់មានបទពិសោធន៍ក្នុងអាជីវកម្មអនឡាញកាលនៅស្រុកខ្មែរកន្លងមកផង ទើបអ្នកនាង និង អ្នកឯកទេសផ្នែកសើរស្បែកនោះ ឈានដល់ការសហការគ្នាផលិតគ្រឿងសម្អាងមួយឡើង។ អ្នកនាង និង ពេទ្យជំនាញ បានបង្កើតរូបមន្តលើផលិតផលនេះយ៉ាងលំបាក និងមានការស្រាវជ្រាវច្រើនដងទម្រាំទទួលបានលទ្ធផលទទួលស្គាល់ពីក្រសួងសុខាភិបាលនៅអាមេរិក។
អ្នកនាង ម៉េត សុភាព បន្តថានៅលើទឹកដីអាមេរិក មិនងាយទទួលបានសិទ្ធិក្នុងការបង្កើតក្រុមហ៊ុន ឬ បង្កើតផលិតផលគ្រឿងសម្អាងបានស្រួលនោះទេ ដោយទម្រាំតែត្រូវបានក្រសួងសុខាភិបាលនៅអាមេរិកទទួលស្គាល់ និង ផ្ដល់សិទ្ធិអោយចរាចរបានគឺមានការឆ្លងកាត់ច្រើន ហើយគ្រាន់តែប្រើពេលសុំសិទ្ធិស្របច្បាប់គឺជាង២ឆ្នាំ។ យ៉ាងណាក៏ដោយអ្នកនាង មានមោទនភាព ដែលអ្នកនាង គ្រាន់តែជាកូនខ្មែរ ហើយមានឱកាសបង្កើតផលិតផលគ្រឿងសម្អាងមួយប្រភេទ ដែលត្រូវបានពលរដ្ឋខ្មែរ និង ជនបរទេសដែលនិយមគ្រឿងសម្អាងមានទំនុកចិត្តក្នុងការប្រើប្រាស់។ អ្នកនាងថាផលិតផល MIA Natural Skin Care ត្រូវបានចម្រាញ់ចេញពី ប្ញសឈើ ពីផ្លែឈើ និង ពីរុក្ខជាតិ ហើយក្រៅពីមិនប៉ះពាល់ដល់សុខភាពស្បែក គឺមានប្រសិទ្ធិខ្ពស់ជួយអោយស្បែកមុខសភ្លឺរលោង បណ្ដុះកោសិកាថ្មីជម្រុះកោសិកាចាស់ និង ធ្វើអោយស្បែកមុខមានសំណើមនៅពេលកាន់តែប្រើ និង មិនត្រលប់មកប៉ះពាល់ស្បែក នៅពេលផ្អាកប្រើ។ ផលិតមួយនេះ ក៏ត្រូវបានទទួលស្គាល់ថា មានប្រសិទ្ធិភាពជួយអោយមុខមុន ឡើងក្រហម រោល អាច់រុយ និង មុខឡើងសរសៃត្រូវបានព្យាបាលផងដែរ ទើបមានការទទួលស្គាល់ដោយក្រសួងសុខាភិបាលនៅអាមេរិក។ អ្នកនាងថា បទពិសោធន៍ដែលធ្លាប់លក់តែម្សៅលាយ និងលើកផលិតផលគេលក់ ទើបធ្វើអោយអ្នកនាងសម្រេចបាននូវសមិទ្ធិផលមួយនេះ ហើយបន្ទាប់ពីទទួលបានការសិក្សាបម្ថែមជាមួយអ្នកជំនាញពីផលប៉ះពាល់នៃម្សៅលាយ ទើបអ្នកនាងបោះទុនបង្កើតផលិតផល MIA នេះឡើង។ អ្នកនាងថា ផលិតផលដែលទទួលបានការគាំទ្រខ្លាំងនៅលើទីផ្សារអាមេរិកសព្វថ្ងៃរួមមាន ទឹកលាងមុខ គ្រីមលាបមុខពេលយប់ គ្រីមលាបថ្ងៃ ទឹកបន្តក់ស្នាមអុចខ្មៅ គ្រីមព្យាបាលបបូរមាត់ និងពេញនិយមជាងគេ គឺផលិតផល Organic Spirulina ដែលជំនួយដល់សុខភាពស្បែក និង រាងកាយតែម្ដង។ ផលិតផលទាំងនេះ អ្នកនាងក៏កំពុងធ្វើការចែកចាយនៅតាមបណ្ដាប្រទេសផ្សេងៗផងដែរដូចជា បារាំង កាណាដា និង កម្ពុជាជាដើម ដោយតំណាងចែកចាយដែលចង់ផ្ដាច់មុខ ឬ ចែកចាយជាអ្នកតំណាង គឺអាចទំនាក់ទំនងបានតាមផេក MIA Natural Skin Care និង លេខទំនាក់ទំនងនៅលើផេកដោយផ្ទាល់៕