ក្រុមហ៊ុន សេងហាន បង្ហាញគម្រោងថ្មីក្រោយពង្រីកបន្ថែមលើផ្លូវ41

0

កាលពីព្រឹកថ្ងៃទី១៤ កុម្ភៈ ឆ្នាំ២០២១ លោកឧកញ៉ា យ៉ន សេងហាន ដែលត្រូវបានគេស្គាល់ថាគឺជាអគ្គនាយកក្រុមហ៊ុនអចលនទ្រព្យសេងហាន ដ៏ធំ បានប្រកាសបើកគម្រោងថ្មីយ៉ាងអធឹកអធម នៅតាមបណ្ដោយផ្លូវ៤១ ត្រង់បង្គោលគីឡូម៉ែត្រលេខ២០ បន្ទាប់ពីគម្រោងដែលស្ថិតនៅទីតាំងនេះ គឺបានបើកដំណើរការម្ដងមុនរួចទៅហើយ កាលពីមុនផ្ទុះកូវីត១៩។ នេះគឺជាគម្រោងថ្មីបន្ថែម បន្ថែមពីលើគម្រោងចាស់ ដោយសរុបផ្ទៃដីទាំងមូលគឺរហូតដល់ជាង១០០ហិកតារ ដែលអាចចាត់ទុកថាគឺជាគម្រងយក្សធំមួយ។

ថ្លែងនៅក្នុងពិធីបើកគម្ភោធដែលមានអតិថិជនមិនតិចជាង១០០០នាក់នាថ្ងៃនោះ លោកឧកញ៉ា យ៉ន សេងហាន បានថ្លែងថា ដោយសារតែមើលឃើញពីសក្កានុពលដីធ្លីនៅតាមបណ្ដោយជាតិលេខ៤១ ជិតផ្លូវបំបែកថ្នល់ទទឹង មានការឈានឡើងក្រោយស្ងប់កូវីត១៩ និងដោយយោងលើគម្រោងទី១ដែលនៅក្នុងទីតាំងនេះ មានការលក់អស់បើទោះជាមានការរំខានដោយបញ្ហាសេដ្ឋកិច្ច ទើបធ្វើអោយក្រុមហ៊ុនសម្រេចចិត្តពង្រីកគម្រោងបន្ថែមភ្ជាប់ពីលើទីតាំងចាស់។ លោកឧកញ៉ាថា គម្រោងថ្មីបន្ថែមនេះ កំពុងរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្លូវ លូ ផ្សារបន្លែ ខារ៉ាអូខេ សួនកម្សាន្ត អគារជួល និង ទីតាំងសំខាន់ៗទៀត ដើម្បីធ្វើអោយគម្រោងដីពុះឡូតិ៍មួយនេះ កាន់តែមានភាពអ៊ូរអ៊រ និង ឡើងថ្លៃ។ ក្នុងនោះគម្រោងសាងសង់ជាបុរីដែលមានតម្លៃទាប ក៏កំពុងត្រូវបានមមាញឹកផងដែរ ដោយលោកបង្ហាញការរំពឹងថា ទីតាំងគម្រោងនេះ យ៉ាងយូរ២ឆ្នាំក្រោយ គឺនឹងមានមនុស្សរស់នៅអ៊ូរអរ និង មានការឡើងថ្លៃដីខ្ពស់។ លោកឧកញ៉ា មានប្រសាសន៍ថា គម្រោងក្រុមហ៊ុនសេងហាន បើទោះជាមានវិបត្តិកូវីត១៩ តែគម្រោងទី១ ដែលបានប្រកាសលក់គឺលក់នៅតែរលូន ដោយសារក្រុមហ៊ុនប្រកាន់គោលការណ៍ធ្វើអោយអតិថិជនមានភាពជឿជាក់ ធ្វើគម្រោងច្បាស់លាស់ និង អភិវឌ្ឍន៍ពិតប្រាកដ ដែលធ្វើអោយជុំវិញគម្រោង ក្លាយជាទីប្រជុំជន។ មិនខុសពីការលើកឡើងគេឃើញនៅជុំវិញគម្រោង គឺសុទ្ធតែជាផ្ទះពលរដ្ឋ ជាគម្រោងបុរីរបស់ក្រុមហ៊ុនមួយផ្សេង និង ជាទីតាំងរោងចក្រ ដែលកំពុងបោះទីតាំង។ នៅខាងមុខច្រកចូលប្រមាណជាជាង៦០០ម៉ែត្រ ក៏ជាផ្សារបន្លែ និង ជាកន្លែងលក់សាច់គោ ដែលមានមនុស្សរស់នៅអ៊ូរអរផងដែរ។

លោកឧកញ៉ា យ៉ន សេងហាន បន្តថា នៅក្នុងកាលៈទេសៈនេះ អ្នកទិញដីឡូតិ៍ដើម្បីទុកយកចំណេញ គឺជារឿងប្រសើរបំផុត ដោយសារនៅគម្រោងលើផ្លូវ៤១ កំពុងស្ទុះឡើងខ្លាំង ហើយតម្លៃដីក្នុងការដាក់លក់ក៏នៅធូរថ្លៃ ប៉ុន្តែបើរង់ចាំអោយជម្ងឺកូវីត១៩រលាយបាត់ទាំងស្រុង គឺតម្លៃនឹងអាចឡើង១ជា២ហើយ ដោយមិនមែនតម្លៃដូចការប្រកាសនេះទៀតទេ។ លោកថាគឺជារឿងងាយស្រួលណាស់ ដែលអតិថិជនទិញបានដីល្អជិតផ្សារ ជិតសួនកម្សាន្ត និងជិតរោងចក្រនៅក្នុងគម្រោងរបស់លោក ដោយគ្រាន់តែមាន៣០ភាគរយរួចបង់រំលោះ ហើយទិញបានក្នុងតម្លៃល្អ។ លោកអគ្គនាយកថា ទីតាំងនេះ ទោះមិនទាន់មានរោងចក្រនៅឡើយ តែក៏មានមនុស្សមកបោះទីតាំងរស់នៅ និង រកស៊ីជាបណ្ដើរៗហើយ ដោយសារតែទីនេះ គឺជាច្រកចេញចូលតំបន់កម្សាន្តទៅភ្នំស្រង់ និង កំពត ដូច្នេះហើយទើបលោកយល់ថា វិស័យដីធ្លីកំពុងស្ទុះឡើង ដែលអំណោយផលបំផុតនៅផ្លូវ៤១នេះ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនសេងហាន ក៏បានធ្វើពិធីប្រគំតន្ត្រីរយៈពេល៥យប់៥ថ្ងៃ ចាប់តាំងពីថ្ងៃទី១៤ កុម្ភៈ តទៅ ដើម្បីទទួលស្វាគមន៍អតិថិជន ដែលចង់បានដីនៅក្នុងគម្រោងនោះផងដែរ ខណៈដែលការប្រគំតន្ត្រីត្រូវបានប្រកាសថាមានការចូលរួមពីតារាល្បីៗ និង ត្រូវបានគេកត់សម្គាល់មានអ្នកសម្រុកទៅទិញគម្រោងឡើងណែនតាន់តាប់ តាំងពីថ្ងៃបើកលក់ដំបូង។