តារាយូធូបវ័យក្មេង២ដួង លេចមុខរួមគ្នា ថ្ងៃពិសេសរបស់…

0

កាលពីថ្ងៃទី៧ ធ្នូ ឆ្នាំ២០២០ កន្លងទៅ តារាយូធូបវ័យក្មេងជាច្រើនរូបដែលសុទ្ធតែមានកេរិ៍្តឈ្មោះល្បីល្បាញមានសមត្ថភាពខុសៗពីគ្នា និង មានរូបសម្រស់មិនធម្មតា ស្របពេលដែលអ្នកគាំទ្រក៏មានច្រើនរៀងៗខ្លួនផងនោះ បានបង្ហាញខ្លួននៅក្នុងពិធីសម្ពោធហាងមួយរួមគ្នា។ យ៉ាងណាមិញ គេចាប់អារម្មណ៍ចំពោះវត្តមានតារាយូធូប២ដួងច្រើនជាង ដោយសារតែអ្នកទាំង៣ ងាចចាត់ទុកថាជាតួឯកនៅក្នុងពិធី។

តារាយុវវ័យទាំង២នោះរួមមាន ស្រីស្អាត​ Jimmi Castle , និង​ Bunleng Lay ដោយអ្នកទាំងពីរបានលេចមុខនៅក្នុង​ថ្ងៃបើកដំណើរការហាងសាច់មាន់បំពងថ្មីល្បីឈ្មោះមួយគឺ ????? ??????? សាខាទីមួយរបស់ខ្លួនដែលស្តិតនៅលើផ្លូវ ៥១ (ប៉ាស្ទ័រ) កែងនឹងផ្លូវ ៣០២ កាលពីថ្ងៃទី​០៧ ខែធ្នូ ឆ្នាំ២០២០នេះ។​

នៅក្នុងថ្ងៃនោះ ឃើញស្រីស្អាត Jimmi Castle​ បានបង្អួតនូវរូបសម្រស់យ៉ាងលេចធ្លោនៅក្នងហាង ????? ??????? ???? ។​​ តារាស្រីវ័យក្មេងរូបនេះមានសម្រស់ស្រស់ស្អាតបែបខ្យូតពីធម្មជាតិ រូបនាងក៏ត្រូវបានអ្នកគាំទ្រចាប់អារម្មណ៏ខ្លាំងទៅលើការធ្វើវីដេអូ ការសម្តែង និង Life Style របស់នាងផងដែរ​​ ដែល​កញ្ញាបានទទួលការគាំទ្រ ក្នុង Facebook ដល់ទៅ155K​​​​ និង​ 55.6Kនៅលើ Instagram។​

ក្រលែកទៅមើល លោក ឡាយ ប៊ុនឡេង វិញ ក៏មិនធម្មតានោះដែរ ដោយលោកក៏ជាតារាមហាជនដែលមានស្នាដៃល្អក្នុងការបង្កើតវីដេអូកំប្លែងបែប Vlog និងមានមុខក្នុងកម្មវិធី Cellcard Play ទៀតផង។ លោកគឺជាតារាដែលមានភាពច្នៃប្រឌិត និងសមត្ថភាពប្លែកកំប្លុកកំប្លែងមិនចាញ់តារាក្មេងៗផ្សេងទៀតឡើយ ទើប ប៊ុនឡេង ទទួលបានការគាំទ្រលើបណ្តាញសង្គមប្រមាណជាង 282k លើ Facebook និង176k លើសង្គមInstagram ។​

អ្វីដែលកាន់តែពិសេសនោះគឺអ្នកទាំងពីរបានចូលរួមក្នុងថ្ងែបើកដំណើរការហាងសាច់មាន់បំពងថ្មីមួយ ដែលទើបមកដល់ក្នុងប្រទេសកម្ពុជាគឺ ????? ??????? ???????? BKK ទីតាំងបឹងកេងកង១ដែលពួកគេបានទោសាកល្បងនូវរសជាតិអាហារថ្មីពីហាងនេះថែមទាំងធ្វើការឡាយវីដេអូអំពីមុខម្ហូបនិងកម្មវិធីប្រូម៉ូសិនផ្សេងៗដែលផ្តល់ជូនដោយ ????? ??????? រួមមានការហ្រ្វីការដឹកជញ្ចូន​សម្រាប់ការបញ្ជាទិញនៅលើ ប្រព័ន្ធអនឡាញចាប់ពី១០$ ឡើងជាមួយនឹងការហ្វ្រីកូកាកូឡាមួយលីត្រកន្លះ និងគួប៉ុងមួយភ្លាមៗ។ អ្នកទាំងពីរក៏បានណែនាំហ្វេនៗឲ្យមកទទួលយករសជាតិឆ្ងាញ់ជាច្រើនមុខទៀតនៅ ????? ??????? ???????? BKK នេះនៅក្នុងយូធូបយ៉ាងទាក់ទាញ។ លើសពីនេះទៀត ????? ??????? ???????? ក៏មានកម្មវិធីសប្បាយៗដូចជាកម្មវិធី Selfie Contest ដែលមានរង្វាន់ជាការ ហ្រ្វីញុំាសាច់មាន់ពេញ១ខែ។
សម្រាប់ព័ត៌មានបន្ថែមអំពីកម្មវិធីប្រូម៉ូសិន និង ការផ្តល់ជូនពិសេសផ្សេងៗទៀតលោកអ្នក អាចតាមដានតាមរយៈ គេហទំព័រហ្វេសប៊ុកជាផ្លូវការរបស់ ????? ??????? ????????: https://www.facebook.com/TexasChickenCambodia​


LEAVE A REPLY

Please enter your comment!
Please enter your name here