តារាចម្រៀង ស៊ូស៊ី រីកា ក្លាយជាអគ្គនាយិកា តែមិនបោះបង់សិល្បៈ

0

ចាត់ទុកថាជារឿងភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលតារាចម្រៀង កញ្ញា ស៊ូរី រីកា បានបង្ហាញអោយដឹងថា កញ្ញាបានក្លាយជាអគ្គនាយិការបស់ផលតផលមួយ និងរបស់ក្រុមហ៊ុនមួយហើយ បើទោះជាមិនទាន់ប្រកាសបើកសម្ពោធផ្លូវការ។

យោងតាមការបង្ហោះ គឺ តារាចម្រៀងថោន កញ្ញា ស៊ូស៊ី រីកា បានចរាចរណ៍លក់ផលិតផល ដែលជាប្រភេទជួយស្ត្រីបំបាត់ ធ្លាក់ស រមាស បំបាត់ក្លិន
មេរោគផ្សិត រលោក ក្តៅ អ្នករដូវមិនទៀងនេះ គឺបន្ទាប់ពីមើលឃើញថាស្ត្រីភាគច្រើនបានជួបនូវបញ្ហានេះ។ មានការបង្ហើបថា កញ្ញាជាម្ចាស់ផលិតផល និង ជាម្ចាស់ក្រុមហ៊ុនដោយផ្ទាល់ ដោយក្នុងពេលខាងមុខ ក្រុមហ៊ុនរបស់កញ្ញា នឹងឈានដល់ការបើកសម្ពោធ បន្ទាប់ពីមានតំណាងចែកចាយរឹងដៃរឹងជើង។ ផលិតផលដែលកញ្ញា យកមកចរាចរណ៍នេះ ក៏ត្រូវគេដឹងថា មានសមត្ថភាពព្យាបាលដុំមគីសកើតពីកាកសំណល់់ស្អិតក្នុងស្បួន ដោយគ្រាន់តែលាងសំអាតនឹងជាដាច់ និងអាចសម្អាតស្បូន ងាយអោយស្ត្រីអាចបង្កកំណើត ដែលកញ្ញាយល់ថា គឺជាផលិតផលដែលមានប្រយោជន៍ និង ងាយរកទីផ្សារផងដែរ ទើបកញ្ញាផ្ដាច់មុខនាំចូល។ កញ្ញាថា ផលិតផលព្យាបាលរោគស្ត្រី របស់កញ្ញា កំពុងទទួលបានការគាំទ្រខ្ពស់ក្រោយពេលនាំចូល ដោយកញ្ញាក៏នឹងបើកជ្រើសរើសតំណាងចែកចាយនៅទូទាំងប្រទេសផងដែរ។ អ្វីដែលជាគន្លឹះសំខាន់ ដែលធ្វើអោយផលិតផលនេះ មានទីផ្សារ គឺជួយអោយស្ត្រីដែលប្រើសម្អាតទៀងទាត់ អាចបញ្ជៀសរោគស្រ្តី បញ្ជៀសពីមហារីកមាត់ស្បូន និង ជួយអោយស្ត្រីដែលតែងតែក្តៅក្នុង នោមផ្សារ លាងហើយត្រជាក់ក្នុង និងបាត់ក្លិន កាន់តែមានទំនុកចិត្ត។ ដូច្នេះហើយទើបកញ្ញាយល់ថា មិនពិបាកក្នុងការប្រកួតប្រជែងទីផ្សារ បើធៀបនឹងផលិតផលអនឡាញផ្សេងទៀត។

កញ្ញា ស៊ូស៊ី រីកា បញ្ជាក់ថា បើទោះជាកញ្ញា គឺជាតារាចម្រៀង និង ជាមនុស្សមហាជន តែកញ្ញាយល់ថា ការនាំចូល និង ផ្សាយលក់ផលិតផលស្ត្រី ដែលអ្នកខ្លះយល់ថា មិនសូវល្អសម្រាប់នារីមិនទាន់រៀបការដូចនាង តែកញ្ញា ថាមិនមែនជារឿងមិនល្អនោះទេ ដោយកញ្ញាយល់ថា នឹងពង្រឹងធាជីវកម្មនេះ អោយកាន់តែរីកចំរើន។ ក្នុងនោះ កញ្ញាក៏មិនរយាលដៃពូសិល្បៈនោះដែរ ដោយនៅតែបន្តបញ្ចេញបទចម្រៀងថ្មីៗ និង លេងស្ទីលប្លែកៗ ទាក់ទាញទីផ្សារ មិនបោះបង់នោះឡើយ៕