កាលពីថ្ងៃទី 8 ខែ វិច្ឆិកា ឆ្នាំ 2020 មុននេះ អ្នកស្រី សាត ស្រីពៅ ដែលត្រូវបានគេស្គាល់ថាគឺជាពេទ្យជំនាញផ្នែកសុខភាពស្ត្រី បានបើកសម្ភោធក្រុមហ៊ុនទ្រង់ទ្រាយធំរបស់ខ្លួនជាផ្លូវការ។ ការប្រកាសនេះគឺបន្ទាប់ពីលោកស្រីបានចរាចរណ៍លក់ផលិតផលទឹកអនាម័យ និងសេរ៉ូមអនាម័យស្ត្រី ដែលជាឱសថ្នែកវេជ្ជសាស្ត្រជួយឱ្យស្ត្រី មិនត្រឹមតែជៀសផុតពីរោគឆ្លងផ្សេងៗប៉ុណ្ណោះទេតែល៏ជាឱសថជំនួយផ្នែកស្បូនឱ្យស្ត្រីពិបាកមានកូន ងាយមានកូនប្រភេទនេះ ប្រមាណជាងមួយឆ្នាំលើទីផ្សាកម្ពុជា។
លោកស្រី សាត ស្រីពៅ ដែលជាពេទ្យឆ្មបក្នុងស្ថាប័នរដ្ឋមួយរូប បានលើកឡើងថា ដោយសសរតែលោកស្រីតែងតែជួបអ្នកជម្ងឺជាស្ត្រីដែលមានបញ្ហាច្រើនផ្នែកមាត់ស្បូន និងបញ្ហាពិបាកមានគត៌ជាដើម ទើបលោកស្រីឈានដល់ការប្រឹក្សាជាមួយនឹងអ្នកជំនាញ ហើយផលិតទឹកអនាម័យមួយប្រភេទ ដើម្បីចែកចាយជូនអ្នកជម្ងឺរបស់លោកស្រីប្រើ។ បន្តបន្ទាប់មកក៏ឈានដល់ការជ្រើសរើសតំណាងចែកចាយដែលភាគច្រើនគឺជាពេទ្យឆ្មប ដើម្បីជួយដល់ស្ត្រីភាគច្រើនដែលតែងតែមានបញ្ហាសុខភាពនោះ។
លទ្ធផលនេះមិនគ្រាន់តែជួយឱ្យក្រុមគ្រូពេទ្យរកចំណូលបានដូចមុខរបរ Online ដ៏ទៃទៀតប៉ុណ្ណោះទេ តែក៏ជួយឱ្យស្ត្រីដែលជាអតិថិជនជៀសផុតពីរោគស្ត្រី ជាពិសេសបញ្ហាមាត់ស្បូនដែលពិបាកឱ្យស្ត្រីមានកូននោះផងដែរ។ លោកស្រីថាផលិតផលនេះមានការឆ្លងកាត់ដោយមន្ទីរពិសោធន៍ដោយក្រុមគ្រូពេទ្យនៃក្រសួងសុខាភិបាលដោយផ្ទាល់ ដោយផលិតផលរបស់លោកស្រីមានប្រសិទ្ធភាពក្នុងការទប់ស្កាត់មេរោគ និងជួយឱ្យស្បូនស្ត្រីងាយនឹងចាប់មេជីវិតក្នុងការបង្ករកំណើត ទើបជាហេតុធ្វើឱ្យផលិតផលរបស់លោកស្រី មានទីផ្សារខ្លាំងក្នុងរយៈពេលមួយឆ្នាំចុងក្រោយ។
យ៉ាងណាក៏ដោយលោកស្រីប្រកាសថាមិនផ្ដោតលើតំណាងចែកចាយនោះទេ ដោយផ្ដោតលើអ្នកពង្រឹងផ្នែកសុខភាពស្ត្រីដែលជាអ្នកឯកទេសផ្ទាល់ឱ្យជួយប្រឹក្សា និងមានបន្ទប់ថែរទាំសុខភាព និងឱ្យធ្វើជាតំណាងចែកចាយឱ្យផលិតផលនេះច្រើនជាង។ លោកស្រីបានថ្លែងក្នុងថ្ងៃបើកសម្ភោធនោះបន្តថា ក្រុមហ៊ុនទាំងមូលនឹងផ្ដោតតែលើកផលិតផលផ្នែកសុខភាពស្ត្រីប៉ុណ្ណោះ ដោយតំណាងចែកចាយរបស់លោកស្រីក៏សុទ្ធសឹងតែជាក្រុមពេទ្យឆ្មប និងអ្នកមានឯកទេសផ្នែករោគស្ត្រីផងដែរ ដើម្បីជួយប្រឹក្សានូវរាល់បញ្ហារបស់ស្ត្រីដោយមិនគ្រាន់តែលក់ផលិតផល ដើម្បីតែទីផ្សាតែមួយមុខឡើយ។
គួរបញ្ជាក់ផងដែរថានៅក្នុងពិធីប្រកាសសម្ភោធក្រុមហ៊ុននោះក៏មានការប្រគល់ពានពីអ្នកជំនាញក្នុងក្រសួងសុខាបាលជូនដល់ក្រុមហ៊ុនលោកស្រីបញ្ជាក់ថាផលិតផលរបស់លោកស្រីមានគុណភាពល្អផ្ដាច់គេផ្នែករោគស្ត្រីផងដែរ។ នៅក្នុងថ្ងៃនោះដូចគ្នាលោកស្រីផ្ទាល់ក៏មានការប្រគល់ជូននូវប័ណ្ឌសរសើរដល់អ្នកតំណាងឆ្នើមៗជាពេទ្យឆ្មបដែលមានសមត្ថភាពក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះផងដែរ។