បន្ទាប់ពីបើកសម្ពោធសាខាធំនៅសៀមរាបនាថ្ងៃទី២ វិច្ឆិកា ក្រុមហ៊ុន K01 បានប្រកាសបើកដំណើរការសាខាថ្មីមួយទៀតហើយ ដោយនេះគឺជាសាខាលើកដំបូងក្នុងខណ្ឌព្រែកព្នៅ កាលពីថ្ងៃទី៨ វិច្ឆិកា ក្នុងឆ្នាំ២០២០ មុននេះ។ ក្នុងពិធីទាំងមូល ក៏មានការចូលរួមកាត់ខ្សែបូរពីសំណាក់លោក សុខ សម្បត្តិ គណអភិបាលខណ្ឌព្រែកព្នៅផងដែរ។
លោក K01 បានថ្លែងបញ្ជាក់ថា បើទោះជាក្នុងដំណាក់កាលនេះ គេមានវិបត្តិភាគច្រើន តែក្រុមហ៊ុនរបស់លោកមិនមានផលប៉ះពាល់នោះទេ ដោយមានតែអ្នកកុងត្រាដើម្បីចែកចាយផលុតផលទឹកអប់ ស្ទើរតែរកពេលទទួលមិនបាននោះផង។ ជាក់ស្ដែងបើកុំតែមានកូវីត១៩ និង គ្រោះទឹកជំនន់ អ្នកសុំសិទ្ធិចែកចាយផលិតផលទឹកអប់មកពីហូរឡង់របស់លោក អាចនឹងបើកដំណើរការច្រើនទីតាំងនោះផង ដោយមិនមែនគ្រាន់តែសាខាផ្ដាច់ខេត្តសៀមរាប និងសាខាក្នុងខណ្ឌព្រែកព្នៅ ដូចដែលបានឃើញនេះទេ គឺសាខាផ្ដាច់ខណ្ឌទួលគោក និង ទីតាំងផ្សេងទៀតផងដែរ។ លោកក៏បានកោតសរសើរចំពោះ ម្ចាស់ដេប៉ូទាំងឡាយ ដែលហ៊ានបោះទុនខ្ទង់ម៉ឺនដុល្លារ ទិញសិទ្ធិចែកចាយផលិតផលរបស់លោក នៅក្នុងពេលនេះ។ នៅក្នុងពិធីនោះ លោក K01 ក៏បានដឹកនាំអ្នកសារព័ត៌មាន និង សិល្បករមួយចំនួន មកធ្វើពិធីសម្ភាសន៍ និង ច្រៀងរាំ ឡើងផ្អើលពិធីមិនខុសពីពិធីបើកសម្ពោធកន្លងមកនោះដែរ បើទោះជាលោកមិនសូវហ៊ានអញ្ជើញភ្ញៀវអោយចូលរួម ព្រោះតែកូវីត១៩ផ្ទុះឡើងជាថ្មី។