ទីតាំងសិប្បកម្មមួយ នៅកណ្ដាលភ្នំពេញ ស្ថិតនៅផ្ទះលេខ៦អាបេ ផ្លូវតាផុន ក្នុងសង្កាត់បឹងទំពុន ក្នុងខណ្ឌមានជ័យ កំពុងធ្វើអោយមានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែទីតាំងសិប្បកម្មនោះ សុទ្ធតែបានកែច្នៃផលិតផលគ្មានប្រយោជន៍រួមមាន ពោះវៀនកង់រថយន្ត សំបកស៊ីម៉ង់ ថង់ផ្លាស្ទីក និង ជ័រគ្មានប្រយោជន៍ ផ្សេងទៀត ជាសាក់កាដូតូចធំ ជាកាបូបតូចៗ ជាថង់ដាក់ទំនិញ និងជាសម្ភារៈប្រើប្រាស់ជាច្រើនមុខ។ អ្វីដែលមិនសរសើរមិនបាន គឺសិប្បកម្ម ដែលអោយឈ្មោះខ្លួនឯងថា សិប្បកម្មវៃឆ្លាតនោះ គឺបានផ្ដល់ឱកាសអោយបុគ្គលិកចូលបម្រើការ សុទ្ធតែជាជនខ្វះកាយសម្បទាគ្រប់គ្រាន់ ដែលមិនខុសពីជួយដល់បរិស្ថានផង និង ជួយដល់ជនពិការមួយចំនួនអោយមានប្រាក់ចំណូលផង។
សូមទស្សនាវីដេអូខាងក្រោម៖