ក្នងពិធីអង្គកឋិនទាននៅវត្តសំរោងកែវសុវណ្ណរាម ហៅវត្តភូមិត្រាច ស្ថិតក្នងស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង គេ លោកជំទាវឧកញ៉ា អ៊ាន សៀវម៉ី ដែលជាម្ចាស់ផេក Siv Mey Online Shop និងក្រុមគ្រួសារគឺម្ចាស់អង្គកឋិនតែម្ដង ខណៈដែលអង្គកឋិននេះ គឺម្ដាយរបស់លោកជំទាវជាអ្នកផ្ក្ដើមបុណ្យ និង ត្រូវបានធ្វើបុណ្យយ៉ាងអធឹកអធម កាលពីថ្ងៃទី២៧ តុលា ឆ្នាំ២០២០ នៅស្រុកកំណើតរបស់លោកជំទាវតែម្ដង។ អ្វីដែលកាន់តែគួរអោយចាប់អារម្មណ៍ទៅទៀតនោះ គឺលោកជំទាវមិនត្រឹមតែចូលបុណ្យនៅក្នុងអង្គកឋិនទានរបស់ម្ដាយ ជាថវិកាក្នុងចំនួនច្រើនប៉ុណ្ណោះទេ តែក៏បានចូលរួមធ្វើបុណ្យផ្សេងទៀត ជាមួយនឹងគ្រួសារ ធ្វើអោយគេកាន់តែមើលឃើញពីទឹកចិត្តជ្រះថ្លារបស់លោកជំទាវផងដែរ។
យោងតាមការបង្ហោះ លោកជំទាវឧកញ៉ា អ៊ាន សៀវម៉ី បានសរសេរថា”គ្មានអ្វីសប្បាយចិត្តជាងធ្វើបុណ្យរួមបងប្អូនយើងទេមែនអត់បងប្អូន? ថ្ងៃ27 ត្រូវជាថ្ងៃ9រោច អ្នកម្តាយគាត់បានធ្វើបុណ្យកឋិនទាន នៅវត្តសំរោងកែវសុវណ្ណារាម នៅភូមិត្រាច នាងខ្ញុំឧកញ៉ា អ៊ានសៀវមុី បានចូលបុណ្យអ្នកមានគុណទាំងពី 4000$ ហើយបានចូលបុណ្យកសាងវត្តដូច ជាចណ្តើឡើងវិហ៊ា និងបាឡាំងព្រះ នឹងមានអំណោយជូនដល់ចាស់ជិត200គ្រួសារ មានដូចជា សារុងមួយ ក្រម៉ាមួយ នឹងលុយចំ20000រៀលក្នុងមួយនាក់ នឹងក្មេងមួយចំមួយផងដែរ ?
នាងខ្ញុំ ឧកញ៉ា អ៊ានសៀវមុី សូមជូនបុណ្យដល់ពុកម៉ែប្រជាជនខ្មែរទាំងអស់គ្នា???”។ នេះជាទឹកចិត្តគួរអោយសរសើរទៀតហើយ របស់លោកជំទាវឧកញ៉ា ខណៈដែលពេលកន្លងមក គឺលោកជំទាវរមែងបង្ហាញនូវទឹកចិត្តជ្រះថ្លាបែបនេះ ចាប់តាំងពីលោកជំទាវឧកញ៉ាក្លាយជាបុគ្គលល្បីនៅក្នុងសង្គម។