ស្រស់ស្អាត ហើយមានន័យទៀត លោកជំទាវ ស្រឿន វ៉ាន្នី ក្នងឈុតបុរាណ

0

ខណៈដែលអ្នកសិល្បៈ និង តារាអនឡាញក្មេងៗ ងាកទៅគ្រងឈុតបុរាណធ្វើអោយមានការកោតសរសើរ លោកជំទាវ ស្រឿន វ៉ាន្នី ដែលជាអគ្គនាយិកាក្រុមហ៊ុន មួយឡេង ប៊ីយូធី ក៏ធ្វើអោយមានការចាប់អារម្មណ៍មិនតិចដែរ នៅពេលដែលលោកជំទាវគ្រងឈុតបុរាណប៉ុន្មានឈុតនេះ។ នេះគឺជាការចូលរួមលើកស្ទួយវប្បធម៌បុរាណមួយចំណែក ក្នងនាមដែលលោកជំទាវគឺជាអ្នកលក់អនឡាញដែលមានកេរ្តិ៍ឈ្មោះម្នាក់។

ឈុតដែលលោកជំទាវបានគ្រងជាទម្រង់បុរាណនេះរួមមានទាំងឈុតអប្សរា និង ឈុតព្រះនាង រំសាយសក់ ដែលគ្រប់ឈុតដែលលោកជំទាវបានបង្ហាញ ក៏មើលទៅមិនអន់ជាងអ្នកល្បីៗ វ័យក្មេងផងដែរ បើទោះជាលើកជំទាវមានវ័យរៀងជ្រេបន្តិច។ នេះគឺជាការរួមចំណែកបង្ហាញនូវវប្បធម៌ខ្មែរមួយគួរអោយសរសើរ ក្នុងពេលដែលលោកជំទាវ ស្ថិតនៅទឹកដីសហរដ្ឋអាមេរិក នៅក្នុងគម្រោងទៅពង្រឹងទីផ្សារផលិតផលគ្រឿងសម្អាងនៅទីនោះនាពេលនេះ។
ចង់ដឹងថា តើនៅពេលលោកជំទាវ គ្រងឈុតបុរាណ ទាក់ភ្នែកកម្រិតណា សូមរីករាយទស្សនា៖