មិនត្រឹមខ្នះខ្នែងទេ ម្ចាស់គម្រោងបុរី VIP នៅតែបន្តរ៉ាប់រងជនរងគ្រោះ មកទល់នឹងទឹកចាប់ផ្ដើមស្រកនេះ

0

មកទល់ពេលនេះស្ថានភាពទឹកជំនន់នៅក្នុងបុរី VIP ក្នុងខណ្ឌដង្កោរ បានស្រកចុះ ដែលអាចអោយពលរដ្ឋចូលទៅរស់នៅបានហើយ ដោយពលរដ្ឋច្រើនឡើងបានចូលទៅលាង សម្អាតផ្ទះដើម្បីរស់នៅវិញនោះផង។ អ្វីដែលកត់សម្គាល់គឺពលរដ្ឋ និងកម្មករដែលរស់នៅក្នុងបុរីនោះនៅតែទទួល បាននូវការយកចិត្តទុកដាក់ ដោយក្រៅតែមានទូកសង្គ្រោះដឹកទៅដឹកមកជាប្រចាំ ម្ចាស់គឺលោក ហម រ៉ន និង លោក វន វណ្ណៈ នៅតែបន្តបញ្ចេញកញ្ចប់មូលនិធិ ផ្គត់ផ្គង់ការហូបចុក និងកង្វះខាតរបស់ពលរដ្ឋ នៅក្នុងទីតាំងនោះ។ ស្បៀងអាហារត្រូវគេឃើញម្ចាស់បុរីមួយនេះ ដឹកចូលទាំងទូកៗ ដើម្បីចាត់ចែងទទួលបាយទឹក3ពេលសម្រាប់កម្មករ និង ២ពេលសម្រាប់អ្នករស់នៅក្នុងបុរី ដែលកំពុងតែប្រឈម។ នៅក្នុងនោះ គេឃើញ លោក ហម រ៉ន និង លោក វន វណ្ណៈ ជាម្ចាស់គម្រោង និងក្រុមការងារ នៅតែបន្តបញ្ចេញកញ្ចប់មូលនិធិនេះ ជួយផ្គត់ផ្គង់ អ្នករងគ្រោះ គួរអោយសរសើរនោះផង មកទល់នឹងថ្ងៃទី១៩ តុលា។

លោក ស៊ុំ ស៊ីដេត នាយកគ្រប់គ្រងទូទៅ ក្រុមហ៊ុនបុរី VIP បន្តថា បើទោះជាស្ថានភាពលិចលង់នេះ គឺជាគ្រោះធម្មជាតិ ដែលបណ្ដាលពីការបាក់ទំនប់នៅគីរីរម្យ និង មកពីឥទ្ធិពលព្យុះ បណ្ដាលអោយភ្លៀងធ្លាក់ខ្លាំងរហូតលិចបណ្ដាខេត្ត និង សង្កាត់ទាំង9នៅខណ្ឌដង្កោ តែបុរីVIP នៅតែរួមចំណែកក្នុងការជួយសង្គ្រោះ និង យកចិត្តទុកដាក់ចំពោះអ្នករងគ្រោះក្នុងបុរី ដើម្បីជាការរួមចំណែកទុក្ខលំបាកជាមួយនឹងអ្នករងគ្រោះទាំងមូល។