កូវីដមិនទាន់ស្ងប់ អាកាសធាតុក៏មិនអំណោយផល ប៉ុន្តែដើម្បីតំណាងចែកចាយ ម្ចាស់ក្រុមហ៊ុន MuyLeng Beauty ជម្នះហោះទៅ USA

0

កាលពីព្រឹកថ្ងៃទី 19 ខែ តុលា ឆ្នាំ 2020 មុននេះ លោកជំទាវ ស្រឿ វ៉ាន្នី ដែលត្រូវបានគេស្គាល់ថាគឺជាអគ្គនាយិការរបស់ក្រុមហ៊ុន MuyLeng Beauty Co.,Ltd បានធ្វើដំណើរតាមផ្លូវអាកាសហោះឆ្ពោះទៅកាន់ប្រទេសមហាអំណាចសហរដ្ឋអាមេរិកដើម្បីជួបជុំក្រុមតំណាងចែកចាយផ្ទាល់តាមការសន្យាក្រោយពន្យាពេលអស់ជាង 8ខែដោយសារជម្ងឺរកូវីដ។ ចេញដំណើរលើកនេះលោកជំទាវប្រើរយៈពេលមួយខែពេញដើម្បីធ្វើទីផ្សារទៅលើផលិតផលរបស់ខ្លួន និងពង្រឹងសម្ថភាពសមាជិកដែលជាតំណាងចែកចាយទាំងអស់ឱ្យកាន់តែមានភាពខ្លាំងពូកែក្នុងការលក់ផលិតផលឱ្យមានប្រសិទ្ធិភាព។

ខណៈពេលទាំងក្នុង និងក្រៅប្រទេសកំពុងជួបវិបត្តិកូវីដ និងនៅលើអាកាសក៏កំពុងមានភាពប្រប្រួលដោយសារព្យុះភ្លៀងប៉ុន្តែក៏មិនអាចបង្អាក់ដំណើរក្នុងការធ្វើដំណើរទៅសហរដ្ឋអាមេរិកបានឡើយ ដោយលោកជំទាវបានអះអាងថា រយៈពេលយូរខែមកហើយដែលលោកជំទាវពុំបានចុះជួបផ្ទាល់ជាមួយនឹងបងប្អូនតំណាងចែកចាយនៅឯក្រៅប្រទេស ទើបឆ្លៀតក្នុងឱកាសនេះដែរទោះជានៅសល់ចំហាយកូវីដខ្លះក៏លោកជំទាវត្រូវតែទៅជាដាច់ខាតមិនឱ្យខុសសន្យាជាមួយតំណាងចែកចាយនោះឡើយ។

អ្វីដែលជម្រុញចិត្តឱ្យលោកជំទាវមិនអាចខកជើងហោះហើរទៅសហរដ្ឋអាមេរិកបាននោះ គឺដោយសារតែប្រទេសនេះគឺជាប្រទេសមួយដែលគ្រប់ ផលិតផលរបស់ក្រុមហ៊ុន មិនថា MM Queen ឬក៏ ML7 នោះទេ គឺមានការគាំទ្រនិងលក់ដាច់ខ្លាំងមិនធម្មតាទើបលោកជំទាវត្រូវតែ
ទៅជួយបង្ហាត់បង្រៀនពីវិធីសាស្ត្រ និងជួយពង្រឹងស្មារតីដល់តំណាងចែកចាយឱ្យកាន់តែមានជំនឿចិត្តនៅក្នុងការលក់ផលិតផលរបស់ក្រុមហ៊ុន MuyLeng Beauty ។

ក្រៅពីនេះលោកជំទាវក៏នឹងមានគម្រោងនាំចូលមកស្រុកខ្មែរនូវផលិតផលថ្មីសុទ្ធមកពីសហរដ្ឋអាមេរិក យកមកធ្វើទីផ្សារលក់នៅក្នុងស្រុកផងដែរ។ ជាងនេះទៅទៀតបន្ទាប់ពីបញ្ចប់បេសកកម្មនៅលើទឹកដីអាមេរិកហើយនោះលោកជំទាវនឹងត្រឡប់មកមាតុភូមិវិញ ហើយកី៏នឹងមានគម្រោងហោះហើរបន្តទៅកាន់ប្រទេសដ៏ទៃទៀតដែលមានតំណាងចែកចាយកំពុងទន្ទឹងរង់ចាំដើម្បីទទួលយកនូវបទពិសោធន៍ថ្មីៗក្នុងការចែករំលែកគន្លឹះជោគជ័យក្នុងការលក់អនឡាញ ពិសេសក៏ត្រៀមស្វាគមន៍ជាមួយនឹងផលិតផលថ្មីៗដែលមានគុណភាពយកទៅចែកចាយដល់អតិថិជនរបស់ក្រុមហ៊ុន MuyLeng Beauty ផងដែរ។

គួរបញ្ជាក់ផងដែរថាមកដល់បច្ចុប្បន្នផលិតផលរបស់ក្រុមហ៊ុន មួយឡេង ប៊ីយូធី បាននឹងកំពុងចរាចរណ៍ទាំងក្នុងនិងក្រៅស្រុកបានរហូតដល់ទៅ 18 ប្រទេសរួចមកហើយ។ ហើយអ្វីដែលក្រុមហ៊ុនកាន់តែមានមោទនភាពទៀតនោះគឺផលិតផលរបស់លោកជំទាវគឺជា ប្រេនក្រុមហ៊ុនរបស់កូនខ្មែរមួយប្រភេទដែលមានការទទួលស្គាល់ និងនិយមប្រើប្រាស់ពីសំណាក់បងប្អូននៅក្រៅប្រទេសច្រើនមិនចាញ់ទីផ្សារនៅក្នុងស្រុកខ្មែរឡើយបើធៀបទៅនឹងផលិតផលរបស់បរទេស។

LEAVE A REPLY

Please enter your comment!
Please enter your name here