ក្នុងពិធីជួបជុំតំណាងចែកចាយ និង ប្រគល់ពានឆ្នើមៗដល់តំណាងចែកចាយជាច្រើននាក់ កាលពីថ្ងៃទី១០ តុលា ឆ្នាំ២០២០ នៅទន្លេបាសាក់២ គេចាប់អារម្មណ៍ថា លោកស្រី Richest Kunthea ហៅអ្នកគ្រូ Rich ទទួលបានការចាប់អារម្មណ៍ និង ទាក់ទាញយ៉ាងខ្លាំងជាមួយនឹងមួយឈុតផ្ការំដួល ដែលជាឈុតតំណាងជាតិរបស់ប្រទេសកម្ពុជានោះ។ មិនត្រឹមតែពោរពេញដោយការលើកស្ទួយពីស្នាដៃកូនខ្មែរ និង ពីអត្តសញ្ញាណខ្មែរអោយពិភពលោកបានស្គាល់ប៉ុណ្ណោះទេ ប៉ុន្តែសម្រស់របស់អ្នកអនឡាញល្បីឈ្មោះរូបនេះ ក៏មើលទៅស្រស់ស្អាតជាងសព្វដងផងដែរ។
លោកស្រី Richest Kunthea ម្ចាស់ផលិតផល VK និងជាអគ្គនាយិកា VK Rich Infinity Co.,LTD បានថ្លែងបញ្ជាក់ថា អ្នកលក់អនឡាញមិនខុសពីអ្នកផ្សព្វផ្សាយមួយរូបដ៏មានឥទ្ធិពលនោះទេ ទើបលោកស្រីយល់ថា ដើម្បីជាប្រយោជន៍ដល់សង្គមគឺអ្នកលក់អនឡាញគ្រប់រូបគួរតែរួមចំណែកចែកចាយនូវអ្វីដែលល្អៗ ដើម្បីជាគំរូដល់បុគ្គលគ្រប់រូប។ ជាមួយនឹងទស្សនៈបែបវិជ្ជមាននេះហើយ ទើបលោកស្រី ជ្រើសយកឈុតដែលមានតម្លៃជាខ្មែរ និងជាឈុតដែលបង្ហាញពីអត្តសញ្ញាណជាតិ គឺផ្ការំដួល នៅក្នុងកម្មវិធីពិសេសរបស់ក្រុមហ៊ុន។ លោកស្រីយល់ថា គឺជារឿងប្លែកភ្នែក និង មានតម្លៃ ព្រោះមិនត្រឹមតែធ្វើអោយអ្នកគ្រងឈុតទាំងនោះ ទាក់ទាញក្រសែភ្នែកមហាជនប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយផ្សព្វផ្សាយពីតម្លៃវប្បធម៌អោយទូលំទូលាយផងដែរ។ លោកស្រីបានទាំងទទូចអោយអ្នកលក់អនឡាញគ្រប់រូប រួមគ្នាធ្វើអ្វីដែលមានប្រយោជន៍អោយកាន់តែច្រើន ដើម្បីផ្សព្វផ្សាយនៅក្នុងសង្គមនោះផង។ ជាមួយនឹងភាពទាក់ភ្នែកនៅក្នុងពិធី លោកស្រីក៏បានបញ្ជាក់ថា យុទ្ធសាស្ត្រមុខជំនួញរបស់លោកស្រី គឺបង្រៀនមនុស្សអោយក្លាយជាបុគ្គលវិជ្ជមាន តាមរយៈការចែកចាយអ្វីដែលល្អៗ ក្នុងច្បាប់ស្រូបទាញ ហើយលក់ដូរដោយការទទួលខុសត្រូវចំពោះអ្នកតំណាង និង អតិថិជន ទើបធ្វើអោយលោកស្រីទទួលបានជោគជ័យខ្លាំងមកទល់ពេលនេះ បូករួមទាំងក្នុងអំឡុងពេលកូវីត១៩ផ្ទុះខ្លាំងនោះផង។ ក្នុងនោះការពង្រឹងចំណេះជំនាញ និង ការពង្រីកទីផ្សារក៏ជាយុទ្ធសាស្ត្រដ៏ចំបងរបស់លោកស្រីផងដែរ។ ដូច្នេះហើយទើបធ្វើអោយផលិតផល VK របស់លោកស្រីជោគជ័យខ្លាំងនាពេលចុងក្រោយ ដល់ថ្នាក់ត្រូវធ្វើពិធីប្រគល់ពានដល់អ្នកចែកចាយឆ្នើម ដែលអ្នកខ្លះលក់ចេញបានដល់ច្រើនម៉ឺនដុល្លារនៅក្នុងក្រុមហ៊ុននោះ។ លោកស្រីក៏នឹងធ្វើពិធីជួបជុំតំណាងចែកចាយបែបនេះ ក្នុងពេលបន្តបន្ទាប់ ដើម្បីពង្រឹងទីផ្សារអោយកាន់តែខ្លាំងនៅក្នុងវិស័យអនឡាញផងដែរ។
គួរបញ្ជាក់ផងដែរថា លោកស្រី Richest Kunthea ឬ អ្នកគ្រូ Rich គឺជាអ្នកលក់អនឡាញជោគជ័យម្នាក់ ដែលផ្ដើមចេញពីពីស្ត្រីសាមញ្ញម្នាក់មកពីខេត្តពោធិសាត់។ ក្នុងនាមជាស្ត្រីម៉េម៉ាយកូន២ ដែលទទួលរងនូវការមាក់ងាយ និង មិនអោយតម្លៃ បានធ្វើអោយលោកស្រីក្រោកឡើងតស៊ូ ក្រោយពេលមកជួលផ្ទះគេរស់នៅភ្នំពេញកាលពីប៉ុន្មានឆ្នាំមុន ហើយដោយសារតែភាពក្លាហានលោកស្រីក៏ក្លាយជាម្ចាស់ក្រុមហ៊ុនអនឡាញដ៏ធំ គឺប្រេន VK Rich Infinity មកពីប្រទេសថៃ បន្ទាប់ពីប្រថុយប្រថានក្នុងវិស័យនេះ ដោយទឹកប្រាក់កាត់កញ្ចប់តិចតួច។ មកទល់ពេលនេះ លោកស្រីក៏ត្រូវគេស្គាល់ថា គឺជាអ្នកចែកចាយច្បាប់ស្រូបទាញដ៏ល្បីល្បាញក្នុងចំណោមអ្នកចែកចាយច្បាប់ស្រូបទាញល្បីៗក្នុងវិស័យអនឡាញផងដែរ។