ម្ចាស់ក្រុមហ៊ុន HSKL បានចាប់ដៃគូជាមួយរោងចក្រធំៗ និង ក្រុមហ៊ុនចំនួនពីនៅប្រទេសកូរ៉េ

0

គួរអោយសរសើរយ៉ាងខ្លាំង ដែលអគ្គនាយិកាក្រុមហ៊ុន HSKL trading Co.ltd គឺលោកស្រី ហឹង សុឃាង បានក្លាយជាស្ត្រីខ្មែរមួយរូប ដែលត្រូវបានរោងចក្រធំ និងល្បីឈ្មោះមួយប្រចាំនៅប្រទេសកូរ៉េ ប្រកាសចាប់ជាដៃគូ។ ក្នុងនោះលោកស្រី កែម និកា ម្ចាស់ក្រុមហ៊ុនKNK និងលោកស្រី កែមស្រីតូច ម្ចាស់ក្រុមហ៊ុន KSTB ដែលជាកូនខ្មែរ រស់នៅក្នុងទឹកដីប្រទេសកូរ៉េ ដែលមានសម្ថភាព មានក្រុមហ៊ុន និង ហាង4កន្លែង ក្នុងទឹកដីប្រទេសកូរ៉េនោះ ក៏ជាដៃគូដ៏សំខាន់របស់លោកស្រីផងដែរ។

លោកស្រី ហឹង សុឃាង ម្ចាស់ក្រុមហ៊ុន HSKL បានបង្ហាញនូវមោទនភាពយ៉ាងខ្លាំង ដែលក្រុមហ៊ុន លោកស្រី មានឱកាសបានក្លាយជាដៃគូដ៏សំខាន់របស់ក្រុមហ៊ុន កែម និកា និង ក្រុមហ៊ុនរបស់ លោកស្រី កែម ស្រីតូច ក្នុងការនាំចូល និងធ្វើប៊្រេនផ្ទាល់ខ្លួន ហើយទទួលបានជោគជ័យនៅទីផ្សារកម្ពុជា ដោយបានទាំងវាយលុកចូលទីផ្សារ មហាប្រទេសជាច្រើន នៅអឺរ៉ុប និង អាស៊ី។

ប៊្រេនដែរល្បីរបស់ក្រុមហ៊ុន HSKL មានដូចជា ម៉ាសត្រីប៊ូថុក, សេរ៉ូម sara stemcell និង ហ្វូម លាង មុខ sara ដែរកំពុងល្បី និងផ្ទុះកាគ្រាំទ្រខ្លាំងពីអតិថិជន និងនៅបន្តិចទៀតនេះ លោកស្រី
ហឹង សុឃាង ក៏នាំបង្កើតប្រេនថ្មី គឺ KK8 ដែលជាផលិតផលគ្រីមលាបមុខ ព្យាបាល និង ថែរក្សាស្បែកមុខ ដ៏មានគុណភាពមកពីប្រទេសកូរ៉េផងដែរ។

លោកស្រី ហឹង សុខឃាង បញ្ជាក់បន្ថែមថានិងបន្តចាប់ដៃគ្នាជាមួយនឹងក្រុមហ៊ុនកូរ៉េមួយនេះ ឆ្ពោះទៅមុខអោយបានជោគជយ័បន្ថែមទៀត ដើម្បីបន្តចែកចាយនិង ពង្រីកបន្ថែមនូវតំណាងចែកចាយ សាខាគ្រប់ប្រទេសអោយរឹតតែរឹងមាំថែមពីមួយថ្ងៃទៅមួយថ្ងៃ។ លោកស្រី ក៏ប្រកាសផ្គត់ផ្គង់ផលិតផលល្អៗជូនដល់អតិថិជន អោយបានកាន់តែច្រើន និង គ្រប់គ្រាន់ ផងដែរ ដោយក្រុមហ៊ុនលោកស្រី នឹងក្រុមហ៊ុន២ទៀត នឹងពង្រីកទីផ្សារអោយខ្លាំងនាពេលអនាគត។